អាហ្វហ្គានីស្ថាន ៖ ក្រុមឧទ្ទាមតាលីបង់ បានចេញមកអះអាងថា ខ្លូនពិតជានៅពីក្រោយនៃ
ការបំផ្ទុះគ្រាប់បែកអត្តឃាត កាលពីថ្ងៃអង្គារម្សិលមិញនេះនៅខាងក្រៅក្បែរតុលាការកំពូល
អាហ្វហ្គានីស្ថាន ក៏ដូចជានៅភាគកណ្តាលទីក្រុ ង កាបូល ដែលបានសម្លាប់មនុស្ស ១៧
នាក់ ខណៈ ៣៩ នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល នេះបើតាមការដកស្រង់អត្ថ
បទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស CNN ។
Zabiullah Mujahid ដែលជាអ្នកនាំពាក្យ របស់ក្រុមឧទ្ទាមតាលីបង់ បានបានឱ្យដឹងថាក្នុង
សេចក្តីថ្លែងការណ៍តាមអ៊ីមែលមួយ ផ្ញើទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថាអង្គចៅក្រមរដ្ឋាភិបាល
គឺបានជិះជាន់ ក៏ដូចជាគៀបសង្កត់ ប្រជាជនមួយចំនួននៅតាមតំបន់ខ្លះ នៅក្នុងប្រទេស
មួយនេះ។
គួរបញ្ជាក់ផងដែរថា ករណីបំផ្ទុះគ្រាប់បែកអត្តឃាត ដែលបានសម្លាប់មនុស្សដល់ទៅ ១៧
នាក់ ខណៈ ៣៩ នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាលនេះ ត្រូវបានធ្វើឡើងដោយ
ក្រុមឧទ្ទាមមួយនេះ កាលពីរសៀល ថ្ងៃម្សិលមិញនេះ ដោយធ្វើការប្រឆាំងទៅនឹងរដ្ឋាភិ
បាល។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីបំផ្ទុះគ្រាប់បែកអត្តឃាតប្រឆាំង
កងកម្លាំងរដ្ឋាភិបាល ពីសំណាក់ក្រុមឧទ្ទាមតាលីបង់មួយនេះ ក៏ត្រូវបានធ្វើឡើងនៅក្បែរ
ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសអាហ្វហ្គានីស្ថានផងដែរ ។ យ៉ាងណាមិញ កង
កម្លាំងរក្សាសន្តិសុខ របស់អង្គការ ណាតូ ក៏ត្រូវបានថ្កោលទោសផងដែរ ក្រោយពីបានកើត
ឡើងនូវការបំផ្ទុះមួយនេះ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ CNN