CamNews

ព័ត៌មានអន្តរជាតិ 

ចិនបង្ហូតទង់ជាតិ ពាក់កណ្តាលដង ចូលរួមរំលែកមរណៈទុក្ខអតីតព្រះ មហាក្សត្រខ្មែរ

ព័ត៌មានជាតិ & អន្តរជាតិ ៖​  ១៥ តុលា ២០១២​ គឺជាថ្ងៃដែលកូនខ្មែរគ្រប់ៗរូប ចងចាំដែលមិន
អាចនឹងបំភ្លេចបាន  ខណៈពេលដែលអតីតព្រះមហាក្សត្រ ព្រះករុណាព្រះបាទ នរោត្តម សីហនុ
ព្រះវររាជបីតាឯករាជ្យជាតិ  ព្រះអង្គបានយាងចូលទិវង្គតនាមន្ទីរពេទ្យទីក្រុង ប៉េកាំង​ ប្រទេសចិន
ក្នុងជន្មាយុ ៩០ ព្រះវស្សា។

កាលដែលយាងចូលទិវង្គតអតីតព្រះមហាក្សត្រ ​ ព្រះករុណាព្រះបាទ  នរោត្តម សីហនុ គឺជាការ
បាត់បង់យ៉ាងធំធេង   សំរាប់បងប្អូនប្រជាពលរដ្ឋខ្មែរ  នឹងប្រទេសជាតិខ្មែរទាំងមូល  ស្របពេល
ដែលរដ្ឋាភិបាលបានប្រកាសជាផ្លូវការក្នុងការកាន់ទុក្ខរយៈពេល ៧ ថ្ងៃ។

ដោយឡែក   ទន្ទឹមនឹងការកើតមានឡើងនូវរឿងដ៏គួរអោយសោកស្តាយមួយនេះ  ទំព័រសារព័ត៌
មានក្នុងស្រុក  ក៏ដូចជាក្រៅស្រុកមួយចំនួនបានតាមប្រមាញ់ជាប់នូវព័ត៌មាននៃការយាងធ្វើមាតុ
និវត្តន៍វិញនៃព្រះបរមសពរបស់ព្រះករុណា សម្ដេចឪ សម្ដេចតា សម្ដេចតាទួតនៃយើង ដែលបា
នយាងមកដល់ព្រលានយន្តហោះអន្តរជាតិ នាទីក្រុងភ្នំពេញ រសៀលម៉ោងប្រមាណជា ៣ ម្សិល
មិញនេះ ខណៈពេលដែលមានប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈចូលរួមដង្ហែ ជាងកន្លះលាននាក់។

លើសពីនេះទៅទៀ​ត  បើនិយាយពីទង់ជាតិវិញ  ត្រូវបានរកអោយឃើញថា​ បង្ហូតពាក់កណ្តាល
ដងគ្រប់ទីកន្លែងនៅក្នុងប្រទេស ខណៈពេលដែលទង់ជាតិចិន ក៏បានបង្ហូតទង់ជាតិរបស់ខ្លួនពាក់
កណ្តាលដងផងដែរ ​ ស្របពេលដែលជាសារមួយបញ្ជាក់អោយដឹងថា ចិនក៏ចូលរួមសោកស្តាយ
ក៏ដូចជា  ​ សម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំមួយនេះ    ជាមួយនឹងប្រជាជនកម្ពុជា ទូទាំងប្រទេស
កំពុងតែមានទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ខណៈពេលដែលខ្លួនចូលរួមរំលែកនូវមរណៈទុក្ខក៏ដូច
ជា កាន់ទុក្ខជាផ្លូវការរយៈពេល ៧ ថ្ងៃ៕

ដោយ ៖ មង្គល
ប្រភព ៖ chinadaily


Tags: international news strange entertainment social