CamNews

ព័ត៌មានអន្តរជាតិ 

ពូជខ្លា Siberian ផ្ទុះកំណើត នៅភាគឦសាន ប្រទេសចិន

ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយគេហទំព័រ
សារព័ត៌មានបរទេស chinadaily ​ កាលពីម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា វាគឺជាដំណឹង
ល្អមួយ កាលដែលបានដឹងថា ពូជខ្លា Siberian បានចាប់កំណើតយ៉ាងច្រើន នាឯភាគខាងជើង
ឆៀងខាងកើតប្រទេសចិន។

គួរបញ្ជាក់ផងដែរថា  របាយការណ៍ដដែលនេះ  បានបន្ថែមអោយដឹងថា គ្រាន់តែនៅអំឡុងឆ្នាំ
២០១២ នេះ ពូជខ្លាដ៏កម្រប្រភេទនេះ បានចាប់កំណើតបានដល់ទៅ ៩១ ក្បាលឯណោះ នៅឧ
ទ្យានជាតិ ភាគខាងជើងឆៀងខាងកើត ប្រទេសចិន  ពោលគឺ  ខេត្ត  Heilongjiang ខណៈពេល
ដែលមកទល់នឹងពេលនេះ ចំនួនខា្លទាំងអស់មាននៅក្នុងឧទ្យានជាតិកើនឡើងដល់ទៅ១០៦៧
ក្បាល  ស្របពេលដែលឧទ្យានជាតិមួយនេះផងដែរ ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ ១៩៨៦
មកម្ល៉េះ។

គួររំឭកផងដែរថា ពូជខ្លា Siberian ដែលប្រទេសមួយចំនួនផ្សេងទៀត បានហៅថាពូជខ្លា Amur
ឬ Manchurian ពួកវាទាំងអស់  ភាគច្រើនបានប្រមូលផ្តុំនៅឯភាគខាងកើតប្រទេសរុស្ស៊ី , ភាគ
ខាងជើងឆៀងខាងកើតប្រទេសចិន និងផ្នែកមួយចំនួននៅក្នុងប្រទេសកូរ៉េ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ chinadaily


Tags: international news strange entertainment