ព័ត៌មានអន្តរជាតិ ៖ បុរសស្រវឹងជោគម្នាក់ ជាពលរដ្ឋប្រទេស ស៊ីបៀ ត្រូវបានរកឃើញថា
បែរជាបែកគំនិតឡើងទៅលើស្ពាន កំពស់ដល់ទៅ ២០ ម៉ែត្រ ពីផ្ទៃទឹក និងបានលង់លក់
នៅទីនោះ នេះបើតាមការអោយដឹង ពីគេហទំព័រសារព័ត៌មានបរទេស huffingtonpost
ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ។
លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្ថែមថា បុរសស្រវឹងជោគរូបនោះ មានឈ្មោះ
Ivan Tolvich មានវ័យ ២៨ ឆ្នាំ។ យ៉ាងណាមិញ បន្ទាប់ពីមានការដេកលក់នៅលើទីនោះ
បន្ទាប់ពីបានស្រមើស្រមៃថា ជាកន្លែងស្រុកស្រួល ក្រុមមន្រ្តីជំនាញ ក៏បានចុះមកជួយ
ធ្វើអន្តរាគមន៍ភ្លាមៗ បន្ទាប់ពីមានការផ្តល់ជាព័ត៌មានពីសំណាក់អ្នកធ្វើដំណើរឆ្លងកាត់
ទីនេះ ពីរឿងហេតុដែលបានកើតឡើង។
ខាងក្រោមនេះជាវីដេអូ ជ្រាបកាន់តែច្បាស់ថាតើ បុរសរូបនេះ ស្រមើស្រមៃទៅដេកនៅ
លើនោះ បានយ៉ាងណា តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះ បន្តិចទៅ ៖
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ huffingtonpost