ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ៩ នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអណោច
អធម បន្ទាប់ពីមានសោកនាដកម្មបាក់រលំអាគារមួយ បានកើតឡើង កាលពីវេលាល្ងាចម្សិល
មិញនេះ នៅរដ្ឋ Maharashtra ភាគខាងជើងឆៀងខាងកើត ទីក្រុង Mumbai ប្រទេសឥណ្ឌា
នេះបើយោងតាមការដកស្រង់ព័ត៌មាន ដែលបានចេញផ្សាយដោយទំព័របរទេស CNN ។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា មិនត្រឹមតែមានមនុស្សស្លាប់បាត់បង់ជីវិត
ប៉ុណ្ណោះទេ តែក៏មានមនុស្សច្រើនជាង ៤០ នាក់ផ្សេងទៀតផងដែរ បន្តបាត់ខ្លួន។
គួរបញ្ជាក់ផងដែរថា សំណង់អាគារបាក់រលំមួយនេះ មានកំពស់ ៧ ជាន់ ជាសំណង់អាគារ
ខុសច្បាប់ ស្របពេលដែលជួបសោកនាដកម្មមួយនេះ អាគារក៏កំពុងតែមមាញឹកក្នុងការ
សាងសង់នៅឡើយ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ CNN