ប៉ូលីសកំពុងធ្វើការស្រាវជ្រាវលើករណីអ្នកទស្សនា គប់កាក់ត្រូវកីឡាករ Frank Lampard
ក្នុងជំនួបជាមួយក្រុម West Ham ពេលដែល Lampard ស៊ុតបញ្ចូលទីគ្រាប់ទី ២០០ របស់
គេ ដែលជាគ្រាប់មួយ ក្នុងចំណោម ២ គ្រាប់ដែលធ្វើអោយ Chelsea ទទួលជ័យជំនះលើ
West Ham ក្នុងលទ្ធផល ២-០ ។
ប៉ូលិសកំពុងសហការជាមួយក្រុម West Ham ដើម្បីវែកមុខអ្នកប្រព្រឹត្តអំពើនេះដោយធ្វើ
ការពិនិត្យលើ កាំម៉េរាសុវត្ថិភាពទាំងអស់គ្រប់ជ្រុងជ្រោយ ដើម្បីកំណត់មុខសញ្ញាជន់ដៃ
ដល់អោយបាន។ ប៉ូលីសសង្ស័យថាជនដៃដល់ មានការខឹងសម្បារជាមួយនឹងកីឡាករ
Frank Lampard ព្រោះ Lampard ធ្លាប់ជាកីឡាកររបស់ West Ham មុនពេលចាកចេញ
ទៅ Chelseas នៅឆ្នាំ ២០០១។
គួរបញ្ចាក់ផងដែរថាកាល់ពីឆ្នាំ ២០០៤ កីឡាករ Mateja Kezman ក៏ត្រូវបានគេគប់កាក់
ត្រូវផងដែរក្នុងជំនួបរបស់ Chelsea ជាមួយ West Ham ដូចគ្នា៕
ដោយ ៖ កុសល
ប្រភព ៖ skysports