ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីទំព័រសារព័ត៌មានបរទេស ស្កាយ
ទើបតែបានចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុននេះ អោយដឹងថា ក្រុមមនុស្សដែលជាអ្នកធ្វើ
ការនៅលើកាប៉ាល់ជាង ៣០ នាក់ ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីកាប៉ាល់ធន់ធំមួយគ្រឿង
បានលិច ក្រោយពីបើកទៅបុកនឹងថ្ម។
គួរបញ្ជាក់ផងដែរថា ករណីកាប៉ាល់បុកថ្ម ធ្លាយលិចខាងលើនេះ បានកើតឡើងនៅឯឈូង
សមុទ្រ ប្រទេសអៀរឡង់ (Ireland) ។ លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ក្នុង
រយៈពេល ៣០ នាទីក្រោយ ក្រុមជួយសង្រ្គោះក៏បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីជា
ការអន្តរាគមន៍។ យ៉ាងណាមិញ ក្រោយពីបានកើតមានឡើងនូវគ្រោះថ្នាក់មួយនេះ ពុំមាន
បុគ្គលណាមួយ មានការទទួលរងរបួសធ្ងន់ ដោយមានការគំរាមគំហែងដល់អាយុជីវិតនោះ
ទេ។
គួររំឭកផងដែរថា កាប៉ាល់មួយគ្រឿងដែលបានធ្លាយលិច ក្រោយបុកនឹងថ្មខាងលើនេះ គឺ
ជាកាប៉ាល់បង្វិក ការធ្វើដំណើរតាមសមុទ្រ ដល់ក្រុមមនុស្សដែលមានសមាជិកដល់ទៅ ២៣
នាក់ មកពីប្រទេសអៀរឡង់ ហូឡង់ អង់គ្លេស អេស៉្បាញ់ បារាំង ប៉ែលហ្ស៊ិក ក្នុងនោះមាននា
វិក ៧នាក់ផ្សេងទៀតផងដែរ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ