CamNews

តារា 

Silva បដិសេធចំពោះក្លឹប Real Madrid នឹង Barcelona

កីឡាករ David Silva បានធានាទៅកាន់ក្លឹប​ នឹងអ្នកគាំទ្រថារូបគេនឹងធ្វើការបដិសេធប្រសិន
បើក្លឹប Real Madrid និង Barcelona ចង់បានរូបគេទៅលេងអោយក្លឹបរបស់ពួកគេ។
កីឡាករសញ្ជាតិ អេស្បាញរូបនេះកំពុងលេងអោយក្លឹប Manchester City នៅក្នុងប្រទេស
អង់គ្លេសហើយត្រូវបានគេចាត់ទុកថាជាកីឡាករល្អមួយរូបនៅក្នុងក្របខណ្ឌ English Premier
League។ គាត់គឺជាកំលាំងដ៏មុតស្រួចក្នុងការជួយអោយក្លឹបយកឈ្នះ Man Utd ក្នុងលទ្ធផល
៦-១ កាលពីថ្ងៃអាទិត្យ នៅ Old Trafford។

ទំរង់លេងដ៏ល្អរបស់កីឡាកររូបនេះបានទាក់ទាញអោយក្លឹបនៅក្នុងស្រុកកំណើតរបស់គេចង់
បានគាត់ដែលរួមមានក្លឹបយក្សចំនួនពីរគឺ Real Madrid និង FC Barcelona។
គាត់ត្រូវបានគេដកស្រង់សំដីដែលបាននិយាយនៅក្នុងកាសែត Sun ថា " ក្លឹប Man City ជឿ
ជាក់លើរូបខ្ញុំ ហើយខ្ញុំក៏ធ្វើបានល្អដែរនៅទីនេះ។"
" Real Madrid និង FC Barcelona គឺជាក្លឹបដ៏អស្ចារ្យ ប៉ុន្តែខ្ញុំមានបំណងចង់នៅក្លឹប Man City
អោយបានយូរបន្តិច។"
គួរបញ្ជាក់ថាកីឡាករ David Silva ត្រូវបានចុះហត្ថលេខាទិញពីក្លឹប Valencia នៅក្នុងរដូវក្តៅ
ឆ្នាំ ២០១០៕

ប្រភព៖ Espnstar
ដោយ វឌ្ឍនា

Tags: real madridmanchester citysilvarejectbarcelona