(តូក្យូ)៖ ក្រុមបាល់ទាត់ស្តេចស Real Madrid របស់អេស្ប៉ាញ បានគ្រងតំណែងជើងឯកពានបាល់ទាត់អាជីពពិភពលោក FIFA Club World Cup 2016 បន្ទាប់ពីយកឈ្នះក្រុមរបស់ម្ចាស់ផ្ទះជប៉ុន Kashima Antlers ដោយលទ្ធផលបច្ចេកទេស ៤-២ នៅវគ្គផ្តាច់ព្រ័ត្ររាត្រីអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០១៦ នេះ។
ការប្រកួតដែលបានធ្វើឡើងនៅទឹកដីនៃប្រទេសជប៉ុន ស្ថិតក្នុងទ្វីបអាស៊ី Real Madrid ជាក្រុមតំណាងឲ្យទ្វីបអឺរ៉ុប ដែលជាក្រុមជើងឯកពាន UEFA Champions League រដូវកាលមុន និងលេងតែ២ប្រកួតប៉ុណ្ណោះចាប់ពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងនាមជាក្រុមខ្លាំង។
ក្នុង៤ក្រុមចុងក្រោយ ក្រុមដែលកំពុងដឹកនៃដោយគ្រូបង្វឹកជនជាតិបារាំង Zinedine Zidane បានយកឈ្នះក្រុមមកពីអាហ្សង់ទីន Club America ២-០ មុនមកឈ្នះម្ចាស់ផ្ទះជប៉ុន Kashima Antlers ជាកិច្ចបញ្ចប់ទៀតនោះ៕
ផ្តល់សិទ្ធដោយ៖ ខ្មែរថកឃីង