CamNews

យល់ដឹង 

វិធីធ្វើអន្ទាក់ចាប់សត្វមូល និង សត្វរុយ ដោយធម្មជាតិ (មានវីដេអូ)

សត្វមូស គឺជាប្រភេទសត្វម្យ៉ាង ដែលតែងតែបង្កនូវបញ្ហាជាច្រើនចំពោះមនុស្ស ជាពិសេសសំរាប់
កុមារតូចៗតែម្តង។ នៅពេលដែលមូសបានខាំវានឹងធ្វើឱ្យស្បែករបស់អ្នកឡើងកន្ទួលក្រហមតូចៗ
ជាពិសេស វាអាចបង្កឱ្យមនុស្សកើតមានជំងឺផ្សេងៗ ជាច្រើន ដូចជា៖ ជំងឺគ្រុនឈាមជាដើម។
តើលោកអ្នកមានវិធីណាដើម្បីកំចាត់មូលចេញឱ្យឆ្ងាយពីលំនៅឋានរបស់លោកអ្នក? ប្រើថ្នាំបាញ់
មូស ថ្នាំដុសមូស ឧបករណ៍ឆក់មូស ឬសំអាតបរិស្ថាននៅជុំវិញលំនៅឋាន!

ខាងក្រោមនេះ យើងនឹងណែនាំ លោកអ្នកឱ្យសាកល្បងនូវវិធីកំចាត់មូសងាយដោយធម្មជាតិមិន
ប៉ះពាល់ដល់សុខភាព និង មានប្រសិទ្ធិភាពខ្ពស់។

វិធី៖ សូមយកកាដុងទឹកសុទ្ធ ចំណុះកន្លះលីត្រ បន្ទាប់មក  កាត់វាជាពីរចំណែក  ឱ្យផ្នែកខាងលើ
ខ្លីជាងផ្នែកខាងក្រោមបន្តិត រួចដាក់ទឹកខ្មេះ (ធ្វើពីផ្លែប៉ម) ចូលល្មម ក្នុងកាដុងទឹកផ្នែកខាងក្រោម
។ បន្ទាប់មកទៀត   សូមយកកាដុងទឹកផ្នែកលើដោះកំរបចេញ  ដាក់មាត់វាចូលពីលើ កាដុងទឹក
ផ្នែកខាងក្រោម ប៉ុន្តែកុំឱ្យមាត់វាដល់ទឹកខ្មេះ ជាការស្រេច៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ youtube


Tags: knowledge How to Make a Fruit Fly Trap