ព័ត៌មានអន្តរជាតិ ៖ ពលទាហានជិត ៥០ នាក់ បានស្លាប់បាត់បង់ជីវិត កំឡុងពេលត្រឹមតែមួយសប្តាហ៍ក្រោយពីមានការប្រឈមមុខ រវាងក្រុមកងកម្លាំងរដ្ឋាភិបាល និង ក្រុមបះបោរ Kokang នៅក្នុងប្រទេស មីយ៉ាន់ម៉ា នេះបើយោងតាមការដកស្រង់ ពីភ្នាក់ងារសារព័ត៌មានរដ្ឋ ។
កាសែតក្នុងស្រុក ប្រទេស មីយ៉ាន់ម៉ា The Global New Light បំភ្លឺអោយដឹងថា ចំណាត់ការវាយប្រហារ តាមអាកាស ចាំបាច់ត្រូវធ្វើឡើង ដើម្បីជាការឆ្លើយតបទៅនឹងក្រុមបះបោរ ប្រមូលផ្តុំនៅក្នុងរដ្ឋ Shan ជិតព្រំប្រទល់ដែន ប្រទេសចិន ។ លោក Jonha Fisher អ្នកយកការណ៍អោយគេហទំព័រសារព័ត៌មាន ប៊ី ប៊ីស៊ីអះអាងអោេយដឹងថា ករណីផ្ទុះអាវុធ ប្រឈមមុខជាមួយនឹងក្រុមបះបោរលើកនេះ គឺជាការវាយប្រ ហារអាក្រក់បំផុត ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ។
ជាមួយនឹងដំណើរចេះតែឆ្ពោះទៅមុខ ចំពោះបញ្ហាប្រឈមមួយនេះមានសេចក្តីរាយការណ៍អោយដឹងថា ការផ្ទុះអាវុធជាមួយនឹងក្រុមបះបោរលើកនេះ អាចកើតឡើងទៅបាន ខណៈ រដ្ឋាភិបាល បានព្យាយាម ក្នុងការចុះហត្ថលេខា សន្តិភាព ជាមួយនឹងក្រុមបះបោរខាងលើ ។ របាយការណ៍ បញ្ជាក់ថា ជនស៊ីវិល រាប់ពាន់នាក់ បាននាំគ្នាជម្លៀសខ្លួន ចេញពីតំបន់ប្រឈមខាងលើ បំណងគេចចេញពីការវាយប្រហារ ទៅវិញទៅមក ។ ផ្ទុយទៅវិញ ប្រទេសចិនឯណោះវិញ កាលពីថ្ងៃអង្គារ ដើមសប្តាហ៍ កន្លងទៅនេះ សរ បញ្ជាក់អោយដឹងថា ក្រុមមនុស្សជាច្រើន បាននាំគ្នាជម្លៀសខ្លូន ចូលទៅកាន់ទឹកដី ប្រទេសខ្លួន នាភាគ ខាងត្បូង នៃខេត្ត យូណាន តែម្តង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី