ព័ត៌មានអន្តរជាតិ ៖ យោងតាមការគូសបញ្ជាក់ដោយផ្ទាល់ ពីមន្រ្តីសុខាភិបាល នៅថ្ងៃសុក្រនេះ សរ បញ្ជាក់ក្តែងៗអោយដឹងថា ជនរងគ្រោះ វ័យ ៧២ ឆ្នាំ ម្នាក់ ទៀត ហើយ បាន ស្លាប់បាត់បង់ជីវិត នៅ កូរ៉េខាងត្បូង ដោយសារតែការវាយប្រហារ ពីវីរុសផ្លូវដង្ហើម Mers មានដើមកំណើតពី មជ្ឈឹមបូពាហ៍
គួររំឮកថា ករណីស្លាប់ ជនរងគ្រោះម្នាក់ទៀត នៅថ្ងៃសុក្រនេះ បាននាំអោយតួរលេខសរុបនៃជនរង គ្រោះស្លាប់ កើនឡើងដល់ ១១ នាក់ ហើយ ស្រប ពេល ដែល ចំនួនជនរងគ្រោះឆ្លង ៤ នាក់បន្ថែម ទៀតនៅថ្ងៃសុក្រនេះ បានញ៉ាំងអោយតួរលេខ ពលរដ្ឋកូរ៉េខាងត្បូង ឆ្លងវីរុស Mers សរុប កើនឡើង ដល់ ១២៦ នាក់ ហើយ មកពីជុំវិញ ប្រទេស ។ ស្ថិត នៅ ក្នុងវ័យ ៧២ ឆ្នាំ ជនរងគ្រោះស្លាប់ទី ១១ ម្នាក់នេះ គឺជាលោកយាយ ចំណាស់ម្នាក់ ដែល បានឆ្លងវីរុស ពីមន្ទីរពេទ្យមួយកន្លែង ភាគខាងត្បូង ទីក្រុង សេអ៊ូល ។
គួររំឮកថា បណ្តាប្រទេសនៅក្នុង តំបន់ បានចេញ សេចក្តី ប្រកាស អាសន្ន ភ្លើងក្រហម ហាមមិន អោយពលរដ្ឋខ្លួនធ្វើដំណើរទៅកាន់ កូរ៉េខាងត្បូង នោះទេ បើសិនជាគ្មានការចាំបាច់ ក្នុងនោះ មាន ដូចជារដ្ឋាភិបាលទីក្រុង ហុងកុង ដែលបានធ្វើសេចក្តី ប្រកាស អាសន្ន កាលពីម្សិលមិញ ។ បន្ថែម ពីលើនេះ ប្រភព ពី CNA ដដែល លើកឡើងអោយ ដឹងថា ការកក់សំបុត្រយន្តហោះ តាមក្រុមហ៊ុន អាកាសចរណ៍ Cathay Pacific ទៅកាន់ប្រទេស កូរ៉េខាងត្បូង មានការធ្លាក់ចុះ ព្រោះ រអារ នឹងជម្ងឺ ផ្លូវដង្ហើម ប្រភេទនេះ ។ មិនត្រឹមតែប៉ុណ្ណោះ ប្រធានាធិបតី កូរ៉េខាងត្បូង លោកស្រី Park បានពន្យា ពេលធ្វើដំណើរទស្សនកិច្ចផ្លូវការរបស់ខ្លួនទៅ កាន់ សហរដ្ឋអាមេរិក ដើម្បី បង្ហាញវត្តមាននៅក្នុង ស្រុកជាការឆ្លើយតបទៅនឹងការផ្ទុះឡើងនូវវីរុស ប្រភេទនេះ ៕
- អាន ៖ អាសន្ន ៖ ស្រ្តីមានផ្ទៃពោះម្នាក់ ឆ្លងវីរុស Mers ម្នាក់ទៀតហើយ ខណៈស្លាប់កើនដល់ ៩ នាក់
ប្រែសម្រួល ៖ កុសល
ប្រភព៖ CNA