CamNews

យន្តហោះ 

Boeing បង្ហើបពីយន្ដហោះគ្មានអ្នកបើកបរទំនើប Phantom Eye


ក្រុមហ៊ុន Boeing បានបង្ហើបឱ្យដឹងពីយន្ដហោះគ្មានអ្នកបើកបរដែលអាចហោះហើរ
ក្នុងរយៈពេល ៤ ម៉ោងជាប់ៗគ្នានៅលើកំពស់ជិត ២០ គីឡូម៉ែត្រ ដោយមិនចាំបាច់
ចាក់ប្រេងបន្ថែម។




យន្ដហោះ Phantom Eye ត្រូវបានអភិវឍ្ឍដោយក្រុមហ៊ុន Boeing ដំណើរការដោយ
hydrogen ក្នុងបំណងដើម្បីប្រើប្រាស់សម្រាប់ស៊ើបការ និងតាមដានពីលើអាកាស។
សារធាតុដែលត្រូវបញ្ចេញដោយដំណើរការនៃការហោះហើររបស់យន្ដហោះនេះគឺគ្រាន់
តែជាទឹកតែប៉ុណ្ណោះ វាមិនបង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថានដូចយន្ដហោះដទៃនោះ
ទេ។

ការហោះហើរសាកល្បងជាលើកដំបូងរបស់យន្ដហោះគ្មានអ្នកបើកបរ Phantom Eye
នេះនឹងត្រូវបានធ្វើឡើងនៅក្នុងមូលដ្ឋានទ័ពអាកាស Edwards នៅ California ហើយការ
ហោះហើរសាកល្បងនេះនឹងមានរយៈពេលចាប់ពី ៤ ទៅ ៨ ម៉ោង។



លោក Darryl Davis អគ្គនាយករបស់ក្រុមហ៊ុន Boeing Phantom Works បានឱ្យដឹងថា
៖ � Phantom Eye អាចបង្កើតបានទីផ្សារថ្មីក្នុងវិស័យប្រមូលទិន្នន័យ និងទំនាក់ទំនង
ហើយ Phantom Eye ក៏ជាឧទាហរណ៍ដ៏ត្រឹមត្រូវអំពីការធ្វើឱ្យគំនិតក្លាយជាការពិត។
យើងបានបោះជំហានបានយ៉ាងលឿន ចាប់ពីដំណាក់កាលនៃការរចនាដល់ការអភិវឍ្ឍ
ជាក់ស្ដែង�។

Phantom Eye ត្រូវបានបំពាក់ដោយម៉ាស៊ីន ៤ ស៊ីឡាំង ចំនុះ ២,៣ លីត្រ ចំនួន ២ គ្រឿង ដែលមានកម្លាំង ១៥០ សេះ/ម៉ាស៊ីន។ យន្ដហោះនេះមានស្លាបប្រវែង ៤៥ ម៉ែត្រ និងអាច
ផ្ទុកបាន ២០៥ គីឡូក្រាម។

បច្ចុប្បន្ននេះ ក្រុមហ៊ុន Boeing ក៏កំពុងអភិវឍ្ឍយន្ដហោះគ្មានអ្នកបើកបរជំនាន់ថ្មីដែល
មានទំហំធំជាងនេះ នោះគឺ Phantom Ray ដែលនឹងអាចហោះហើរនៅលើអាកាសក្នុង
រយៈពេល ១០ ថ្ងៃ។ Phantom Ray បានធ្វើការហោះហើរសាកល្បងជាលើដំបូងកាលពី
ខែមេសាកន្លង៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Daily Mail

Tags: planeamericaboeingnew planephantom eyeedwards