CamNews

ព័ត៌មានបច្ចេកវិទ្យា 

Boeing ប្ដេជ្ញាយកឈ្នះលើ SpaceX ក្នុងការប្រជែង នាំមនុស្សឡើងទៅកាន់ភពព្រះអង្គារ

CEO របស់ Boeing បានបង្ហើបឱ្យដឹងអំពីមហិច្ឆតាក្នុងការបង្កើតកាំជ្រួចនាំមនុស្សទៅកាន់ភពព្រះ
អង្គារដំបូង ដែលនឹងយកឈ្នះលើក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk។

Dennis Muilenburg អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Boeing បានចែករំលែកឱ្យដឹងអំពីគម្រោង
ក្លាយជាក្រុមហ៊ុនអាកាសចរ អវកាសដំបូងដែលនាំមនុស្សឡើងទៅកាន់ភពអង្គារ ដែលនឹងយក
ឈ្នះលើក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk នេះបើតាមទំព័រ Bloomberg។ Dennis
Muilenburg អះអាងនៅក្នុងសិក្ខាសាលាស្ដីអំពីការរីកចម្រើននៃបច្ចេកវិទ្យាដែលត្រូវបានធ្វើឡើង
នៅ Chicago អាមេរិក កាលពីថ្ងៃទី ៤តុលាថា “ខ្ញុំជឿថា មនុស្សដែលនឹងបានឈានជើងដើរដំបូង
គេលើភពព្រះអង្គារនឹងធ្វើដំណើរដោយកាំជ្រួចរបស់ក្រុមហ៊ុន Boeing”។

កាំជ្រួច SLS (ឆ្វេង) ដែលផលិតឡើងដោយ Boeing សហការណ៍ជាមួយ NASA និងកាំជ្រួច
Falcon របស់ SpaceX (រូប ៖ Boeing/NASA/SpaceX)

ក្នុងសិក្សាសាលានេះ Muilenburg បង្ហើបឱ្យដឹងថា នឹងផ្ដោតទៅលើទីផ្សារអវកាស ជាមួយនឹង
កន្លែងដែលត្រូវទៅជាច្រើននៅលើគន្លងគោចររបស់ផែនដី ហើយយន្តហោះល្បឿនលឿនដែល
ដឹកអ្នកដំណើរនឹងធ្វើដំណើរត្រឹមតែរយៈមិនដល់ពីរម៉ោង នឹងទៅដល់គោលដៅ។ ដូចទៅនឹង
SpaceX ក្រុមហ៊ុន Boeing ចង់ពន្លឿនសេវាកម្មអវកាស នៅក្នុងតំបន់ក្បែរផែនដី ទន្ទឹមនឹងនេះ
ពួកគេក៏នឹងអភិវឌ្ឍបច្ចេកវិទ្យាដែលអាចនាំមនុស្សទៅឆ្ងាយជាងព្រះចន្ទ។

Boeing កំពុងតែសហការណ៍ជាមួយ NASA ដើម្បីអភិវឌ្ឍកាំជ្រួចមួយប្រភេទដែលមានឈ្មោះថា
Space Launch System សម្រាប់ធ្វើដំណើរទៅកាន់បណ្ដាទីតាំងដែលនៅសែនឆ្ងាយ។ Boeing
ធ្លាប់ច្នៃផ្នែកមួយរបស់ Saturn V ដែលជាកាំជ្រួចខ្លាំងបំផុតរបស់អាមេរិក ដែលបានជួយដល់ការ
នាំមនុស្សឡើងទៅឋានព្រះចន្ទ។ Boeing និង SpaceX គឺជាក្រុមហ៊ុនឯកជនដំបូងគេដែលត្រូវ
បាន NASA ជ្រើសរើសដើម្បីនាំអ្នកអវកាសឡើងទៅស្ថានិយអវកាសអន្តរជាតិ។

បច្ចុប្បន្ន Muilenburg បានវាយតម្លៃថា សេវាកម្មទេសចរណ៍អវកាសនឹងផ្ទុះឡើងក្នុងអំឡុងពីរ
ទសវត្សរ៍ខាងមុខ និងក្លាយជាទីផ្សារដ៏ល្អនៃឧស្សាហកម្ម។

យោងតាម Muilenburg ក្រុមហ៊ុន Boeing នឹងផលិតយានអវកាសដែលផ្ដល់សេវាកម្មផ្នែកទេស
ចរណ៍ក្នុងយុគសម័យថ្មី។ លោក Muilenburg ក៏បានវាយតម្លៃខ្ពស់ទៅលើយន្តហោះល្បឿនលឿន
ដែលអាចហោះលឿនជាងល្បឿនសម្លេងចំនួនបីដង។ Muilenburg យល់ថា តម្លៃសម្រាប់ទេចរណ៍
អវកាសនឹងថយចុះច្រើន មុនពេលបណ្ដាយានអវកាសសាកល្បងអាចត្រូវបានគេប្រើប្រាស់
សម្រាប់សកម្មភាពពាណិជ្ជកម្ម៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ CNN


Tags: Boeing អវកាស ភព​ព្រះអង្គារ