CamNews

NASA រកឃើញភពថ្មី តូចជាងផែនដី

ទីភ្នាក់ងារអវកាសអាមេរិក ណាសា កាលពីថ្ងៃទី ១៨កាក្កដា បានអោយដឹងថា ដោយសារតែប្រើ
ប្រាស់កែវយឹតអវកាស Spitzer ក្រុមតារាវិទូ បានរកឃើញភពមួយដែលមានទំហំស្មើនឹង
២/៣នៃភពផែនដី។


ភព UCF-1.01 ដែលទើបត្រូវបានរកឃើញ

លោក Kevin Stevenson មកពីសាកលវិទ្យាល័យ Central Florida នៅOrlando ថ្លែងថា ៖ "យើងបាន
រកឃើញភ័ស្ដុតាង បង្ហាញថា មានភពដ៏តូចមួយ ដែលមានកំដៅខ្លាំង និងស្ថិតនៅជិតប្រព័ន្ធព្រះ
អាទិត្យ ដោយសារតែកែវយឹតអវកាស Spitzer"។

ភពមួយនេះត្រូវបានគេដាក់ឈ្មោះថា UCF-1.01។ ភពនេះមានចម្ងាយពីផែនដី ប្រមាណជា
៣៣ឆ្នាំពន្លឺ ដែលនេះ វាអាចក្លាយជាភពមួយដែលតូចជាងផែនដី និងនៅជិតប្រព័ន្ធព្រះ
អាទិត្យបំផុត។

គួររំឭកថា មុននេះ កែវយឹត Spitzer ធ្លាប់បានធ្វើការបំលាស់ទីរបស់បណ្ដាភពដែលត្រូវបានគេរក
ឃើញ ប៉ុន្ដែ UCF-1.01 គឺជាភពដំបូងដែលកែវយឹតនេះរកឃើញ ដូច្នេះគេរំពឹងថា កែវយឹត Spitzer
អាចនឹងរកឃើញភពមួយដែលអាចអោយមនុស្សរស់នៅបាន៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ KH

 

 


Tags: plane usa nasa space ship space planet