CamNews

ព័ត៌មានអន្តរជាតិ 

អស់ទាស់ ជាមួយនឹងមហ្ឆិតាចិន សាងសង់អាគារ ខ្ពស់ជាងគេលើលោក ចំណាយពេលត្រឹមតែ ១០ ខែ ?

ព័ត៌មានអន្តជាតិ ៖ ជាការពិត សំណង់អាគារ Burj Khalifa មានទីតាំងនៅក្នុង ដូបៃ សហព័ន្ធ
អារ៉ាប់អេមីរ៉េត មានកំពស់ដល់ទៅ ៨២៨ ម៉ែត្រ   ក្លាយជាបេក្ខភាព សំណង់អាគារដែលមាន
កំពស់ខ្ពស់ជាងគេបំផុតនៅលើលោក     ។ ដោយឡែក  បើតាមប្រភពសារព័ត៌មានបរទេស
CNN បានគូសបញ្ជាក់អោយដឹងថា បើសិនណាគម្រោងរបស់ប្រទេសចិន ពិតជាទទួលបាន
ជោគជ័យមែននោះ   បេក្ខភាពសំណង់អាគារ  ខ្ពស់ជាងគេមួយនេះ  នឹងឈរឈ្មោះមិនដល់
មួយឆ្នាំស្រួលបួលនោះទេ។

ទំព័រសារព័ត៌មានមួយនេះ    បានអះអាងអោយដឹងថា  ចិនពិតជាមានគម្រោងមច្ឆិតាមួយដ៏
អស្ចារ្យនោះគឺ   គ្រោងនឹងបង្កើត ក៏ដូចជា សាងសង់ឡើងនូវសំណង់អាគារខ្ពស់ជាងគេលើ
លោក   ពោលគឺ  មានកំពស់ដល់ទៅ  ៨៣៨ ម៉ែត្រ  ដែលនឹងអោយឈ្មោះថា Sky City នឹង
មានទីតាំងស្ថិតនៅក្នុងក្រុង Changsha ភាគកណ្តាលប្រទេសចិន។

តែអ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថា  មិនត្រឹមតែមានមហ្ឆិតា  ក្នុងការកសាងអាគារមាន កំ
ពស់ខ្ពស់ជាងគេនោះទេ   តែគម្រោងសំណង់អាគារមួយនេះ  គ្រោងនឹងសាងសង់ឡើងក្នុង
រយៈពេលត្រឹមតែ  ១០ ខែ តែប៉ុណ្ណោះ  ដោយមានទំនួលខុសត្រូវខ្ពស់   ពីក្រុមហ៊ុនសំណង់
Broad Group  ស្របពេលដែលបេក្ខភាពសំណង់អាគារខ្ពស់ជាងគេលើលោក  នាពេលបច្ចុ
ប្បន្ន Burj Khalifa បានចំណាយពេលដល់ទៅ ៥ ឆ្នាំឯណោះ ក្នុងការសាងសង់។

តែទោះជាយ៉ាងណា គម្រោងមួយនេះត្រូវបានស្នើឡើង  និងបើកការដ្ឋានសាងសង់កាលពី
ថ្ងៃទី   ២០ កក្កដា កន្លងទៅនេះ  ដោយគ្រោងនឹងបញ្ចប់ការសាងសង់​​  នៅអំឡុងខែមេសា
ឆ្នាំ​ ២០១៤ ខាងមុននេះ     ​ ដោយគ្រោងនឹងចំណាយទឹកប្រាក់  ១,៤៦  លានកោត ដុល្លារ
( Sky City will cost $1.46 billion to build ) ។


    (ពីឆ្វេងទៅស្តាំ) Sky City គម្រោងស្នើឡើងរបស់ចិន , Burj Khalifa នៅទីក្រុងឌូបៃ និង
         សំណង់អាគារ Abraj Al Bait Towers មានទីតាំងនៅក្នុងប្រទេស Saudi Arabia ។

ពិតណាស់    ចំពោះព័ត៌មានមួយនេះ  បណ្តាមហាជន  ក៏ដូចជា  អ្នកជំនាញមួយចំនួនបាន
លាន់មាត់ព្រមៗគ្នាថា ល្បឿននៃការសាងសង់ហេតុអ្វីក៏លឿនដល់ថ្នាក់នេះតើវាពិតជាអាច
ទៅរួចបានពិតប្រាកដឬក៏យ៉ាងណា? ។

ដោយ ៖ រិទ្ធី
ប្រភព ៖​ CNN


Tags: international news strange news video news pics