CamNews

យល់ដឹង 

កងទ័ពអាមេរិកបង្កើតសព្វាវុធដោយប្រើថាមពល ផ្លេកបន្ទោរ


អាមេរិក៖ សហរដ្ឋអាមេរិក មិនត្រឹមតែជាប្រទេសមហាអំណាចលេខ ១ក្នុងលោកខាងសេដ្ឋ
កិច្ច កងទ័ព និងសព្វាវុធប៉ុណ្ណោះទេ តែការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ដក៏មានភាពរីកចម្រើន
អស្ចារ្យដែរ។ ថ្មីៗនេះទៀតសោត កងទ័ពវិទ្យាសាស្រ្ដ អាមេរិកបានសាកល្បងក្នុងការចាប់
យកថាមពលផ្លេកបន្ទោរ ដើម្បីយកធ្វើជាអាវុធដ៏ទំនើមមួយ។

ក្រុមបច្ចេកវិទ្យាដែលមានឈ្មោះថា Laser-Induced Plasma Channel (LIPC) បានខិតខំប្រឹង
កែច្នៃសព្វាវុធដ៏ទំនើបមួយ ដែលថាមពលអាវុធនេះគឹការទាញចេញពីថាមពលផ្លេកបន្ទោរ។
គេសង្ឃឹមថាអាវុធនោះ ជាអាវុធដ៏ទំនើបដែលអាចបាញ់ចំគោលដៅបានយ៉ាងល្អបំផុតក្នុង
លោក (hits the targets)។




លោក​ Fisher អ្នកដឹកនាំក្រុមក្នុងការស្រាវជ្រាវកម្មវិធីនេះបានអោយដឹងថា វាពិតជាមិនគួរ
អោយជឿទេ ដែលថាយើងអាចធ្វើការសាកល្បងចាប់យកថាមពលដ៏ខ្លាំងក្លាបែបនេះ។
តាមពិតទៅ ថាមពលផ្លែកបន្ទោរវាពិតជាមានល្បឿនលឿនខ្លាំងណាស់។ លោកបានបន្ដ
ទៀតថា ការទទួលបានអាវុធដ៏មួយល្អក្នុងពេលអនាគត គឺត្រូវការថាមពល​ពីផ្លែកបន្ទោរ
​រហូតដល់ ៥០​​ ពាន់លានវ៉ាត់ឯណោះ (50 billions watts)៕


ដោយ៖ សារិន
ប្រភព៖ helablog


Tags: lifestye knowdement usa weapon