CamNews

ព័ត៌មានអន្តរជាតិ 

ខ្សែអាថ៍ វីដេអូ ប្រតិបត្តិការពិសេស ជួយជីវិត មនុស្ស ពីសំណាក់ ឆ្មាំសមុទ្រ

ព័ត៌មានអន្តរជាតិ ៖ បើងាកក្រឡេកទៅមើល​ គេហទំព័រ សារព័ត៌មានបរទេស ឡាយលីក ក៏ដូចជា គេហទំព័រវីដេអូ ដ៏កំពុងពេញនិយម យូធូប បេក្ខភាពវីដេអូខាងក្រោមនេះ ត្រូវបានរកអោយឃើញ ថាបានចុះផ្សាយ នឹងមានការចាប់អារម្មណ៍ ច្រើនគួរសម ពោលគឺ ជាខ្សែអាថ៍វីដេអូ នៃប្រតិបត្តិការ ជាពិសេស ក្នុងការចេញបទអន្តរាគមន៍ ជួយសង្គ្រោះ អាយុជីវិត ក្រុមគ្រួសារ មួយក្រុម មានសមា ជិកប្រាំនាក់ ដែលបាន លង់ទឹក នៅឯឆ្នេរ សមុទ្រ White Beach ប្រទេស ប្រេស៊ីល ក្រោយពីពួក គេត្រូវបានទឹកសមុទ្របោកបក់នាំយកទៅជម្រៅទឹកជ្រៅ ដោយនៅក្នុងនោះ គេឃើញបុរសជាឆ្មាំ សមុទ្រ ពិតជាធ្វើបានល្អជាខ្លាំង ពោល សង្គ្រោះពួកគេ បានទាន់ពេល មុននឹងលង់ទឹកស្លាប់ តាម រយៈម៉ូតូទឹក របស់គាត់ ។ សេចក្តីរាយការណ៍ អោយដឹងថា បុរសជាឆ្មាំសមុទ្រ មកពីនាយកដ្ឋាន សង្គ្រោះបន្ទាន់ ពន្លត់អគ្គីភ័យ Marcelo dos Santos ​ខាងក្រោមជាវីដេអូ ជ្រាបកាន់តែច្បាស់ តាម ដានទស្សនាបន្តិចទៅ ៖

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ ​ឡាយលីក


Tags: Int news Unt news Breaking news Brazil Rio De Janeiro Hospital