ព័ត៌មានអន្តរជាតិ ៖ វាគឺកាតព្វកិច្ច ក៏ដូចជាសណ្តានចិត្ត ដែលលោកឪពុកគ្រប់រូបតែងមាន
ចំពោះកូន។ លោកឪពុកមួយរូប បានដួលសន្លប់ ខណៈពីរត់ចេញពីអណ្តាតភ្លើង បន្ទាប់ពី
បានរត់ចូលទៅជូយសង្គ្រោះកូនរបស់ខ្លួន វ័យ ៨ ឆ្នាំ ពីភ្នក់ភ្លើង បន្ទាប់ពីមានគ្រោះអគ្គីភ័យ
ឆាបឆេះផ្ទះរបស់លោក។
គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ បានកើតឡើងនៅក្នុងប្រទេសម៉ាឡេស៊ី នាវេលា
ម៉ោងជាង ៦ ទាបភ្លឺ ។ ដោយឡែក បើតាមប្រភពសារព័ត៌មានដដែល បានអោយដឹងថា
ឪពុកដែលបានដួលសន្លប់រូបនោះ មានឈ្មោះ Leonie Chai Lim Leung វ័យ ៣៦ ឆ្នាំ។
យ៉ាងណាមិញ បើយោងតាមសម្តីមន្រ្តីផ្លូវការម្នាក់អះអាងអោយដឹងថា ជាជំហានដំបូង បើ
តាមការប៉ាន់ស្មាន មួលហេតុដែលបានបណ្តាល អោយមានគ្រោះអគ្គីភ័យឆាបឆេះ ផ្ទះ
ជាន់ទីពីរនេះ ទំនងមកពីទុស្សេខ្សែភ្លើង។
ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំណាក់ក្រុមមន្រ្តីជំនាញ ដោយបានបញ្ជូនឪពុករូប
នោះ ទៅកាន់មន្ទីរពេទ្យ Sarawak General Hospital ដើម្បីធ្វើការសង្គ្រោះបន្ទាន់សំណាង
ល្អ គាត់មិនបានស្លាប់បាត់បង់ជីវិត អ្វីនោះទេ ។ ប្រភពសារព័ត៌មានដដែលបន្ថែមថា
ក្រោយធ្វើការអន្តរាគមន៍ គ្រោះអគ្គីភ័យមួយនេះ ក៏ត្រូវបានរំលត់ទៅវិញនាប៉ុន្មានម៉ោង
ក្រោយ ដោយបានបន្សល់ទុកនូវការខូចខាតទ្រព្យសម្បត្តិមួយចំនួ នតែមិនមានអ្នករង
របួសស្លាប់បាត់បង់ជីវិតនោះទេ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន