CamNews

ព័ត៌មានអន្តរជាតិ 

យន្តហោះ ពីរគ្រឿង ប៊ិះនឹងបុកគ្នា ខណៈហោះប្រកៀក គ្នាជាខ្លាំង មួយចុះចត មួយហោះឡើង

ព័ត៌មានអន្តរជាតិ ៖ យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ សឹង្ហបុរី Singapore Airlines (SIA) បើតាម សេចក្តីរាយការណ៍   បញ្ជាក់បានអោយដឹងថា  បានហោះ  ចាកចេញពីក្រុង  Houston កាលពីថ្ងៃសុក្រ កន្លងទៅនេះ ហោះឡើង  កៀកប្រកិតទៅនឹង  យន្តហោះមួួយផ្សេងទៀត ជាខ្លាំង ប៊ិះនឹងបុកគ្នា នេះបើ យោងតាមការដកស្រង់ សម្រង់អត្ថបទពីទំព័រសារព័ត៌មាន channelnewsasia ។

ប្រភពបន្តអោយដឹងថា យន្តហោះ    របស់ក្រុមហ៊ុនអាកាសចរណ៍   ខាងលើ បានហោះចេញពីអាកាស យានដ្ឋានអន្តរជាតិ George Bush   Intercontinental Airport កាលពី ថ្ងៃសុក្រ សប្តាហ៍កន្លងទៅ ។ គួរ បញ្ជាក់ថា វិនាទីនោះ អ្នកបើកយន្តហោះ SIA ពុំបានហោះឡើង កម្រិតជាក់លាក់ជាតម្រូវការជាក់ស្តែង នោះទេ កំពស់   ៤,០០០    ហ្វឺត  ស្រប ពេលដែល  យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines  មានកំពស់ទាបជាង ២,០០០   ហ្វឺត រៀប  នឹងចុះចត នៅបរិវេណអាកាសយានដ្ឋានខាងលើ នា ទីក្រុង Houston ។ ជាលទ្ធផល និង  សំណាងល្អនោះ ពុំមាន  គ្រោះថ្នាក់ កើតឡើងនោះទេ ស្របពេល ដែលយន្តហោះ សឹង្ហបុរី មានជើងហោះហើរ SQ61  ចាកចេញពីក្រុង Houston បានចុះចតដោយសុវត្ថិ ភាពនៅឯក្រុង មូស្កូ ប្រទេស រុស្ស៊ី ។

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia


Tags: Int news Unt news Breaking news USA US United States Houston Singapore