CamNews

តារា 

ម្ចាស់ពានរង្វាន់ Oscar អតីតតារាសំដែងរឿង Hunger Games ស្លាប់ដោយសារ ប្រើប្រាស់គ្រឿងញៀន

ម្ចាស់ពានរង្វាន់ Oscar ឆ្នាំ ២០០៥ លោក Philip Seymour Hoffman បានស្លាប់បាត់ហើយ ក្នុងវ័យ ៤៧ ឆ្នាំ នៅឯគេហដ្ឋាន របស់គាត់ផ្ទាល់ ក្នុង Apartment Greenwich ទីក្រុង New York សហរដ្ឋ អាមេរិក ។

Actor "The Hunger Games" died at age 47 for drug 1

ប៉ូលិសបាន ទទួលទូរស័ព្ទ ជំនួយបន្ទាន់ ៩១១ នៅវេលាម៉ោង ១១:៣០ នាទីព្រឹក ថ្ងៃអាទិត្យនៅ អាមេរិក ។​ ប៉ូលិសក៏បាន ចុះទៅដល់ គេហដ្ឋានលោក Hoffman ដោយប្រទះឃើញ សាកសពរបស់ គាត់នៅក្នុង បន្ទប់ទឹក ដោយមាន ម្ជុលចាក់ថ្នាំ នៅក្រោមដៃ របស់គាត់ ។ ក្នុងពេលនោះ ផងដែរគេ ក៏បានរកឃើញ ថ្នាំញៀនប្រភេទ ហេរូអ៊ីន មួយកញ្ចប់ នៅក្នុងហោប៉ៅរបស់គាត់ ។ បន្ទាប់ពីការធ្វើ តេស្ត៍រួចមក ប៉ូលិសបាន ប្រកាសថា លោក Hoffman ស្លាប់បាត់បង់ ជីវិតដោយសារ ការប្រើប្រាស់ គ្រឿងញៀន ហួសកំរិត ។

Actor "The Hunger Games" died at age 47 for drug 4

លោក Hoffman បានក្លាយជា ម្ចាស់ពានរង្វាន់ Oscar ក្នុងឆ្នាំ ២០០៥ ដោយសារតែរឿង Truman Capote ។ លោកក៏ជា តារាសំដែង នៅក្នុងរឿង The Hunger Games ផងដែរ ។ គួរបញ្ជាក់ផងដែរ ថាលោក Hoffman ត្រូវបានគេ រកឃើញថា បានទាក់ទង ជាមួយនិងគ្រឿងញៀន ហើយនិងចូល មន្ទីកែប្រែ ជាច្រើនលើក ច្រើនសារ ហើយក៏ប៊ិះតែ នឹងស្លាប់ ដោយសារគ្រឿងញៀន ម្តងរួចមក ហើយផងដែរ ក្នុងឆ្នាំ ២០០៦ ៕

Actor "The Hunger Games" died at age 47 for drug 3

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14,washingtonpost 


Tags: star actor hoffman drug hunger games oscar