CamNews

ព័ត៌មានអន្តរជាតិ 

គ្រោងឆ្អឹងសត្វ ដាយនូស័រ បានធ្វើមាតុភូមិ និវត្តន៍ មកកាន់ទឹកដីតំបន់អាស៊ី វិញហើយ

ម៉ុងហ្គោលី  ៖  ដោយយោងតាមការដកស្រង់អត្ថបទផ្សាយ ពីទំព័រសារព័ត៌មានបរទេស cnn
ដែលទើបតែបានចេញផ្សាយកាលពីវេលាល្ងាចម្សិលមិញនេះ បានគូសបញ្ជាក់អោយដឹងថា
គ្រោងឆ្អឹងសត្វដាយនូស័រ ដែលមានអាយុកាលរស់នៅកាលពី ៧០ លានឆ្នាំមុន ជាលទ្ធផល
បានធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសម៉ុងហ្គោលីវិញ បន្ទាប់ពីត្រូវបានរត់គេចពន្ធខុសច្បាប់
ពីម្ចាស់
មួយទៅម្ចាស់មួយជាច្រើនដង រហូតដល់មានការដាក់ដេញថ្លៃថែមទៀតផង។

គួររំឭកផងដែរថា គ្រោងឆ្អឹងសត្វដាយនូស័រដែលមានលក្ខណៈជិតពេញលេញមួយនេះត្រូវ
បានគេស្កាល់ថា ជាពូជសត្វដាយនូស័រ Tyrannosaurus  bataar  ត្រូវបានក្លាយជាតំណាង
អោយរដ្ឋាភិបាលប្រទេសម៉ុងហ្គោលី ស្របពេលដែលមានប្រារព្ធកម្មវិធី មាតុភូមិនិវត្តន៍នៅ
ឯការិយាល័យមេធាវីសហរដ្ឋអាមេរិក ក៏ដូចជានៅឯ អង្គភាពគយអន្តរជាតិ-អន្តោប្រវេសន៍
សហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅក្នុងទីក្រុងញ៉ូវយ៉ក។


លើសពីនេះ   ក៏មានការបញ្ជាក់អោយដឹងពីមន្រ្តីផ្លូវការ មកពីការិយាល័យរបស់លោកប្រធា
នាធិបតី
  នៃប្រទេសម៉ុងហ្គោលី លោក Tsagaan Puntsag ផងដែរថា ពួកយើងពិតជាមាន
សេចក្តីសោមនស្ស ក៏ដូចជាថ្លែងអំណរអរគុណជាខ្លាំង ដល់គ្រប់អង្គការទាំងអស់ ក៏ដូចជា
បុគ្គលមួយចំនួនផ្សេងទៀតដែល
បានធ្វើអោយរឿងនេះបានកើតមានឡើង(មាតុភូមិនិវត្តន៍)
បន្ទាប់ពីគ្រោងឆ្អឹងសត្វដាយនូស័រប្រភេទនេះ បានធ្វើដំណើរផ្សងព្រេងដោយខុសច្បាប់ជា
ច្រើនឆ្នាំកន្លងមក។

គួរបញ្ជាក់ផងដែរថា    បើយោងតាមច្បាប់របស់ប្រទេសម៉ុងហ្គោល  រាល់ផូស៊ីលសត្វដាយ
នូស័រទាំងអស់  គឺជាទ្រព្យរបស់រដ្ឋាភិបាល   ហើយការនាំចេញវាដោយខុសច្បាប់ ត្រូវបាន
ចាត់ចូល   ជាបទល្មើសព្រហ្មទណ្ឌ ។   យ៉ាងណាមិញ  បើយោងតាមឯកសារផ្លូវការ  បាន
អោយដឹងថា គ្រោងឆ្អឹងសត្វដាយនូស័រនេះ បាននាំចូលទៅសហរដ្ឋអាមេរិកពីចក្រភពអង់
គ្លេស កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១០ កន្លងទៅ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ cnn


Tags: international news strange news unbelievable news pic