ព័ត៌មានអន្តរជាតិ ៖ បុរសម្នាក់ ពីខេត្ត Guangdong ប្រទេសចិន នារសៀលថ្ងៃទី ១១ មិថុនា កន្លង ទៅនេះ បានធ្វើការ វាយ ប្រហារ អារ ក សម្លាប់ បុគ្គលិក ផ្នែកលក់ ភេទស្រីម្នាក់ នៅឯ Walmart ម្នាក់ ខណៈពេលដែលនាង ព្យាយាម ហាមឃាត់គាត់ ពីការលួចឥវ៉ាន់ នៅក្នុងហាង ។ គួរបញ្ជាក់ ថា នារីវ័យ២៧ ឆ្នាំរូបនេះ គ្រោងនឹងរៀបការជាមួយ នឹង គូរដណ្តឹងរបស់ខ្លួន អំឡុងខែក្រោយនោះ សេចក្តីរាយការណ៍ បញ្ជាក់ថា បានស្លាប់បង់ជីវិតនៅកន្លែងកើតហេតុ បាត់ទៅហើយ ។
សារព័ត៌មាន NetEase អោយដឹងថា ជនរងគ្រោះ បាន ប្រទះឃើញជនជាប់ចោទលួចឥវ៉ាន់ ពីក្នុង ហាង ដូច្នេះនាងក៏ព្យាយាមឃាត់ខ្លួនចោររូបនេះ តែដឹងអីថា បុរសជាចោរចិត្តសឿង លួចឥវ៉ាន់ពី ក្នុងហាងនោះ បែរជាស្ទុះទៅ យក កាំបិត នៅនឹងថ្នើរ លក់ឥវ៉ាន់ រួច អារ ក សម្លាប់នាងតែម្តង ។ ខណៈសកម្មភាពជនរងគ្រោះ ត្រូវ បាន ផ្តិចជាប់ តាមរយៈប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាព គេពិតជាមិន អាចរត់គេចខ្លួន បាននោះទេ ពោលអាជ្ញាធរ ធ្វើ ការស្រាវជ្រាវ និង ចាប់ឃាត់ខ្លួនបាន នៅក្នុងភូមិ Zhanjiang ប្រទេសចិន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណាដេលី