CamNews

ព័ត៌មានអន្តរជាតិ 

អស្ចារ្យ ៖ ថ្ងៃច័ន្ទនេះ Si2 យន្តហោះ ដើរដោយថាមពល ពន្លឺព្រះអាទិត្យ ចេញដំណើរ ហោះជុំវិញពិភពលោក

ព័ត៌មានអន្តរជាតិ ៖​ លោក Bertrand Piccard និង André Borschberg ជា ស្ថាបនិក ជនជាតិស្វីសពីររូប និងជាពីលុតយន្តហោះ ដើរដោយថាមពលពន្លឺព្រះអាទិត្យ មានឈ្មោះ  ថា Solar  Impulse 2 (Si2) នោះ ធ្វើ សេចក្តីប្រកាស កាលពីថ្ងៃអាទិត្យម្សិលមិញនេះអោយដឹងថា ពួកគេ  នឹង ចាប់ផ្តើម ធ្វើការហោះហើរ យន្ត ហោះដើរដោយថាមពលពន្លឺព្រះអាទិត្យ ទៅជុំវិញពិភពលោក នៅថ្ងៃច័ន្ទ ទី ៩ មីនា នេះហើយ ។


សេចក្តីរាយការណ៍ បញ្ជាក់យ៉ាងច្បាស់អោយដឹងថា Si2 យន្តហោះដើរដោយថាមពល សូឡា(ថាមពល ពន្លឺព្រះអាទិត្យ) នោះ នឹងចាប់ផ្តើមហោះឡើងចេញពីរដ្ឋធានី Abu Dhabiសហព័ន្ធអារ៉ាប់អ៊ីមីរ៉េតរួចឆ្ពោះ ទៅកាន់ប្រទេស Oman បន្ទាប់មកហោះទៅប្រទេសឥណ្ឌា មីយ៉ានម៉ា និង  ហោះទៅប្រទេសចិន ដោយ មានគម្រោងឈប់នៅក្នុងក្រុង Chongqing និងឈប់នៅទីក្រុង ជាប់មាត់សមុទ្រ Nanjing ។


បន្ទាប់ពីហោះឆ្លងកាត់ មហាសមុទ្រប៉ាស៊ីហ្វិក ក្រោយពីសំចតនៅ ហាវ៉ៃ   Si2  យន្តហោះដើរដោយថាម ពលពន្លឺព្រះអាទិត្យ នឹងហោះឆ្ពោះទៅកាន់ទីក្រុង   ញ៉ូវ យ៉ក សហរដ្ឋ  អាមេរិក រួចបន្តដំណើរហោះកាត់ សមុទ្រ អាត្លង់ទិក និងចុងបញ្ជប់ហោះទៅកាន់គោលដៅចុងក្រោយ កាត់ទ្វីបអឺរ៉ុបភាគខាងត្បូងរួចហោះ កាត់ទ្វីបអាហ្វ្រិកភាគខាងជើង មុននឹងហោះមកដល់ទីតាំងដើម ទីក្រុង Abu Dhabi ។


គួររំឮកផងដែរថា យន្តហោះដើរដោយថាមពលពន្លឺព្រះអាទិត្យមួយនេះ អាចនឹងប្រតិបត្តិការបានដោយ ជោគជ័យតាមរយៈបន្ទះ សូឡា ដែលភ្ជាប់ទៅនឹងស្លាបទាំងសងខាងនៃយន្តោះ មានរយៈប្រវែងដល់ទៅ ៧២ ម៉ែត្រ ឯណោះ ។ របាយការណ៍ បញ្ជាក់អោយដឹងថា គម្រោងមួយនេះ បាន ចាប់ផ្តើមផ្តួចផ្តើមឡើង ចាប់តាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ ខណៈការធ្វើតេស្តិ៍សាកល្បង ទាំងយប់ទាំងថ្ងៃ   ត្រូវបានធ្វើឡើងកាលពី ពេលកន្លងទៅ អំឡុងឆ្នាំ ២០១០ ។ គួរបញ្ជាក់ថា យន្តហោះ​ នឹងមានការចុះចតជាច្រើនកន្លែងផ្សេងៗពី គ្នា ជុំវិញពិភពលោក គោលបំណងសម្រាកការហោះហើរខ្លះ ការតាមដានត្រួត ពិនិត្យ ប្រព័ន្ធម៉ាស៊ីនខ្លះ និង ធ្វើការផ្សព្វផ្សាយនូវយុទ្ធនាការ បង្កើនការយល់ដឹង ស្តីអំពីភាពស្អាត នៃប្រព័ន្ធបច្ចេកវិទ្យា ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ិនហួរ និង ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news Solar plane Solar Impulse 2 Si2