ផ្លូវរថភ្លើងក្រោមដី នៅទីក្រុងសេអ៊ូល គឺជាផ្លូវរថភ្លើងដ៏វែងជាងគេនៅលើពិភពលោក ដែល
មានបម្រើសេវាកម្មដឹកអ្នកដំណើរ ដ៏ច្រើន ឆ្លងកាត់ទីក្រុងធំៗ ដែលមានចម្ងាយប្រមាណជា
៩៤០គីឡូម៉ែត្រ។
ខ្សែរថភ្លើងទី១ បង្កើតឡើងនៅក្នុងឆ្នាំ១៩៧៤ បច្ចុប្បន្ន មានខ្សែរថភ្លើងសរុប ១៧ខ្សែ ដែល
សញ្ញាសម្គាល់ខ្សែរថភ្លើង ដោយប្រើពណ៌សម្រាប់សម្គាល់ (ផ្លូវ ឬខ្សែរថភ្លើង មាន១៧ខ្សែ
ត្រូវប្រើពណ៌ចំនួន ១៧ពណ៌ ដើម្បើសម្គាល់ខ្សែរថភ្លើង)។
ចំពោះតម្លៃសំបុត្រ សម្រាប់ មនុស្សពេញវ័យអាយុ ១៩ឆ្នាំ ឡើងទៅ មានតម្លៃ ១,១៥០វ៉ន
(won) មនុស្សជំទង់អាយុ ១៣ ដល់ ១៨ឆ្នាំ សំបុត្រមានតម្លៃ ៧២០វ៉ន (won) និង ក្មេងមាន
៦ ដល់ ១២ឆ្នាំ ៤៥០វ៉ន (won)៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ visitseoul