ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ស្កាយ ទើបតែបានចេញផ្សាយកាលពី
ប៉ុន្មានមុននេះបន្តិចអោយដឹងថា នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងដ៏ Heathrow Air-
port ឯណោះវិញ ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង ក៏ព្រោះតែ ក្នុងរយៈពេលត្រឹមតែមួយ
ម៉ោងសោះ ករណីរន្ធត់ដល់ទៅពីរបានកើតឡើងព្រមគ្នា នោះគឺ យន្តហោះពីរគ្រឿងរបស់
អាកាសចរណ៍ Ethiopian Airlines Dreamliner បានជួបនឹងឧបទ្ទេវហេតុ ដោយយន្តហោះ
មួយគ្រឿងបានឆាបឆេះ ផ្នែកខាងក្រោយ ខណៈសំចត នៅអាកាសយានដ្ឋានមួយនេះ
ហើយយន្តហោះមួយគ្រឿងទៀត របស់អាកាសចរណ៍មួយនេះ ត្រូវបានបង្ខំចិត្តចុះចតវិញ
បន្ទាប់ពីបានធ្វើដំណើរហោះហើរ បានស្ទើរតែពាក់កណ្តាល ក៏ព្រោះតែមានបញ្ហាខាង
គ្រឿងម៉ាស៊ីន។
គួររំឭកផងដែរថា ពុំមានបុគ្គលណាមួយ បានទទួលរងរបួសអ្វីនោះទេ ក្នុងឧបទ្ទេវហេតុ
ទាំងពីរនេះ ។ យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែល បានគូសបញ្ជាក់បន្ថែមអោយ
ដឹងផងដែរថា មូលហេតុដែលបានបណ្តាល អោយមានការឆាបឆេះយន្តហោះមួយនេះ
ពុំទាន់បានដឹងច្បាស់នៅឡើយទេ ស្របពេលដែលវាក៏កំពុងតែ ស្ថិតនៅក្រោមការតាម
ដានស៊ើបអង្កេតនៅឡើយ។
ដោយឡែក បើយោងតាមសម្តីអ្នកនាំពាក្យ ពីក្រុមហ៊ុនអាកាសចរណ៍មួយនេះអោយដឹង
ថា ភ្លើងបានឆាបឆេះចេញពីផ្នែកខាងក្នុង ស្របពេលដែលស្ថានការណ៍ត្រូវបានគ្រប់គ្រង
បាន ពោលគឺរំលត់ទៅវិញ បានទាន់ពេល បន្ទាប់ពីមានក្រុមអន្តរាគមន៍បានទៅដល់ភ្លាម
ៗនោះ។
ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ