CamNews

ព័ត៌មានអន្តរជាតិ 

សមាជិក គ្រួសារ ៨ នាក់ស្លាប់ក្នុងពេលតែមួយ ផ្ទះតែមួយ បែកការណ៍ ក្រោយឪពុក អវត្តមាន ពីកន្លែងធ្វើការ

ព័ត៌មានអន្តរជាតិ ៖ សមាជិក គ្រួសារ មានគ្នាដល់ទៅ ៨ នាក់ បានស្លាប់បាត់បង់ជីវិត  នៅក្នុងផ្ទះមួយ កន្លែង ក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក នាថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ នៅ ពេល   ដែល ប៉ូលីស ចុះទៅ ស៊ើបអង្កេត ក្រោយពីឪពុក អវត្តមានពីកន្លែងធ្វើការ ជាច្រើនថ្ងៃ ។


បុរសជាឪពុក និងកូនៗ ទាំង ៧ នាក់ មានអាយុចន្លោះពី ៦ ឆ្នាំ ទៅ ១៦ ឆ្នាំ ត្រូវបានគេប្រទះឃើញថា បានស្លាប់បាត់បង់ជីវិត នៅក្នុងផ្ទះកើតហេតុខាងលើ នេះបើយោងតាមសម្តី  មេបញ្ជាការ    ប៉ូលីស រដ្ឋ លោក Scott Keller ។

គ្មានជនសង្ស័យណាម្នាក់ ជាប់ពាក់ព័ន្ធករណីស្លាប់  មួយគ្រួសារនេះ  នោះទេ ប៉ុន្តែ មានតែសមាជិកគ្រួ សារទេ ដែលអាចជាប់ពាក់ព័ន្ធ ករណីស្លាប់មួយ   គ្រួសារនេះ  ។ ខណៈអគ្គីសនី នៅក្នុងផ្ទះ ត្រូវបានដំ ណើរដោយការបញ្ឆេះ ម៉ាស៊ីនភ្លើង មេបញ្ជាការដដែល ពុំបានគូសបញ្ជាក់ច្បាស់នោះទេនៅពេលដែល សំនួរមួយបានចោទសួរថា តើអាចទេ ករណីស្លាប់ជនរងគ្រោះទាំង ៨ នាក់នេះ បណ្តាលមកពីការពុល កាបូនម៉ូណូអុកស៊ីត (carbon monoxide) ។

ដោយឡែក លោក Keller បែរជាបំភ្លឺទៅវិញថា ៖ ពួកយើង     មានមតិ យោបល់ខ្លះ ពីអ្វីដែលបានកើត ឡើង ប៉ុន្តែ ពួកយើងពុំទាន់អាចបញ្ជាក់បាននៅឡើយទេ  លុះ    ត្រា ណា លទ្ធផលនៃការធ្វើកោសល្យ វិច័យ សម្រេចជាស្ថាពរ ជាមុនសិន ។ គួរបញ្ជាក់ថា ស្រ្តីជាម្តាយកូនៗ ដែលបានស្លាប់ទៅនោះត្រូវបាន ក្រុមការងារផ្តល់ដំណឹងសោកនាដកម្មមួយនេះហើយ ខណៈ  អាជ្ញាធរ នៅបន្តលាក់បាំងអត្តសញ្ញាណ ពួកគេដដែល ទាំងជនរងគ្រោះ ស្លាប់ ៨ នាក់ ឪពុកកូន និងម្តាយជាដើម ។


លោក Keller បញ្ជាក់ក្តែងៗអោយដឹងថា លោកពុំអាចផ្តល់ព័ត៌មានលម្អិតបាននៅឡើយទេ ដរាបណា មូលហេតុនៃការស្លាប់ ត្រូវកំណត់អោយបានច្បាស់ជាមុនសិន  ការតាមដានស៊ើបអង្កេតច្បាស់ការណ៍ នឹងធ្វើឡើងនៅថ្ងៃអង្គារនេះ ។

ព្រឹកថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ ក្រុមការងារ បាន   ទូរស័ព្ទ  ប្តឹងប៉ូលីស ពីការព្រួយបារម្ភ អំពីការបាត់ខ្លួន បុរសជាឪពុក ។ លុះក្រោយមក ប៉ូលីស ក៏  បាន  សម្រេចចិត្តចុះទៅដល់ ផ្ទះបុរសជាឪពុក ដើម្បីសាក សួរ ខណៈពេលទៅដល់ មន្រ្តីប៉ូលីស ឃើញរថយន្តចតចោល នៅលើផ្លូវ រួចក៏ចូលទៅគោះទ្វារផ្ទះ ប៉ុន្តែ គ្មាននរណាម្នាក់ ឆ្លើយតបនោះទេ រហូត ម្ចាស់អចលនទ្រព្យតំបន់នោះ យកសោរផ្ទះ ចាក់ចូលខាងក្នុង និងបានរកឃើញ សោកនាដកម្ម មួយគ្រួសារស្លាប់ ៨ នាក់ ក្នុងផ្ទះតែមួយ កន្លែងតែមួយ តែម្តង៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ីអិនអិន


Tags: Int news Breaking news World news Unt news Hot news USA United States Michelle Obama