តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរៀបរាប់ថា យ៉ាងហោចណាស់មនុស្ស ៨ នាក់ត្រូវបានសម្លាប់ និងជាង ៥០ នាក់កំពុងបាត់ខ្លួនខណៈពេលដែលភ្លៀងធ្លាក់យ៉ាងសន្ធោរសន្ធៅ ជាមួយនឹងទឹកជំនន់ នៅតែបន្តកើតមាននៅភាគនិរតីនៃប្រទេសជប៉ុន។
ទីក្រុងក្យូតូ(Kyoto) ជាកន្លែងដែលរងគ្រោះបំផុត និយាយថា ខ្លួនកំពុងតែប្រឹងប្រែងធ្វើការគ្រប់គ្រងទៅលើទឹកជំនន់នៅឯទំនប់ជាច្រើន។ ពត៌មាន បានបន្ថែមទៀតថា មានមនុស្សប្រមាណ ២៥០ នាក់ ត្រូវបានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ហើយមានអ្នកស្លាប់ម្នាក់ដែលត្រូវគេកំណត់អត្តសញ្ញាណជាស្ត្រីអាយុ ៥២ ឆ្នាំ។
តំបន់ Yamaguchi ដែលជាតំបន់ដែលរងគ្រោះមួយទៀត ក៏ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងផងដែរ រដ្ឋាភិបានបានប្រកាសដល់ប្រជាជនឱ្យយកចិត្តទុកដាក់ចំពោះបញ្ហានេះ ហើយបានធ្វើការជម្លៀស និងកំពុងចាត់វិធានការទៅលើករណីនេះហើយ។
ផ្លូវថ្នល់នៅតាមតំបន់មួយចំនួន ត្រូវបានរារាំង ហើយក៏មានការព្រមានអំពីការបាក់ដីផងដែរ។
រីឯ ខេត្តហ៊ីរ៉ូស៊ីម៉ា (Hiroshima) មានអ្នកបាត់ខ្លួនចំនួន ៥នាក់ ដែលបានកប់នៅក្រោមអគារដែលបានដួលរលំផងដែរ។
នេះ ជារឿងសោកនាដកម្មមួយទៀតហើយ ដែលកើតឡើងនៅប្រទេសជប៉ុន ៕
ប្រភព៖ msn