ព័ត៌មានអន្តរជាតិ ៖ ការផ្ទុះបំពង់ហ្គាស ដ៏កក្រើកមួយ បានកើតឡើងនៅតំបន់ កាវស៊ីយុង ភាគអាគ្នេយ៍នៃ កោះតៃវ៉ាន់ បានបណ្តាលឲ្យមានភាព ចលាចលឈាន ចូលពេលទៀបភ្លឺថ្ងៃសុក្រ ទី ០១ ខែ សីហា ឆ្នាំ ២០១៤ នេះ និងនាំឲ្យមនុស្ស ២២នាក់ស្លាប់ និង ២៧០នាក់ រងរបួស ធ្ងន់ និង ស្រាល។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃសុក្រ នេះទៀតថា ការផ្ទុះហ្គាសនោះ បានកើតឡើង តាំង ពីវេលាម៉ោង ៨ និង ៤៦នាទីយប់ថ្ងៃព្រហស្បតិ៍ មកម្ល៉េះ។ ការផ្ទុះ បំពង់ ផ្គត់ផ្គង់ហ្គាស ត្រូវបាន មន្ត្រី ក្នុងតំបន់អះអាងថា គឺការផ្ទុះរួមគ្នាជាច្រើនកន្លែងក្នុងពេលតែមួយ ដែលបាន គ្របដណ្តប់លើផ្ទៃដី ៣ គីឡូ ម៉ែត្រក្រឡា។
ចំពោះមូលហេតុដែល បណ្តាល ឲ្យមានការផ្ទុះដ៏អាក្រក់នេះ អាជ្ញាធរកោះតៃវ៉ាន់ មិនបាន បញ្ជាក់ពីមូល ហេតុ ឲ្យបានច្បាស់លាស់នោះទេ ៕
ប្រភព ៖ ដើមអម្ពិល និង ស៊ិនហួរ