សហរដ្ឋអាមេរិក ៖ ស្រ្តីម្នាក់ត្រូវបានចាប់ឃាត់ខ្លួន ខណៈស្ថិតនៅក្នុងឈុតសម្លៀកបំពាក់
ប៊ីគីនីខ្សែតូច ទាល់តែមែនទែន នៅឯឆ្នេរខ្សាច់ South Carolina សហរដ្ឋអាមេរិក នេះបើ
យោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលទើបតែបានចេញផ្សាយដោយគេហទំព័របរ
ទេស កាលពីពេលកន្លងទៅនេះ។
គួរបញ្ជាក់ផងដែរថាស្រ្តីដែលជាជនជាប់ចោទពីបទបង្ហាញនូវភាពអាក្រាតដែលស្ទើរតែ
ទាំងស្រុងរូបនេះ មានឈ្មោះ Tiara Monique Garness វ័យ ២២ ឆ្នាំ ។ ប្រភពសារព័ត៌
មានដដែល បន្ថែមថា នាពេលថ្មីៗនេះ ការស្លៀកឈុតសម្លៀកបំពាក់ប៊ីគីនីខ្សែតូច
ទាល់តែមែនទែននេះ (Thong) ត្រូវបានចាត់ចូលជាអំពើខុសច្បាប់ ។ ដោយឡែក នា
ពេលនោះ នាង Garness ក៏បានបដិសេធពីរទៅបី ដងក្នុងការបិទបាំងភាពអាក្រាត
កាយស្ទើរតែទាំងស្រុងរបស់នាង។
នាងត្រូវបាននាំយកទៅកាន់ពន្ធនាគារ Myrtle Beach ដោយបានពិន័យនាងនូវសាច់
ប្រាក់ចំនួន ៤៦៩ ដុល្លារ។ គួររំឭកផងដែរថា បើយោងតាមច្បាប់ផ្លូវការរបស់ The Myr-
tle Beach បានចែងអោយដឹងថា ការស្លៀកពាក់នូវឈុតប៊ីគីនី ខ្សែតូច ទាល់តែមែន
ទែននោះ នៅតាមបណ្តោយឆ្នេរសមុទ្រ Myrtle Beach, North Myrtle Beach និង Surf-
side Beach វាគឹជារឿងខុសច្បាប់៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ spy