ព័ត៌មានកីឡា៖ City Football Group (CFG) ដែលជាក្រុមម្ចាស់ភាគហ៊ុនធំៗរបស់ក្លឹប Man City បានប្រកាសលក់បំណែកភាគហ៊ុនមួយភាគតូចរបស់ខ្លួនត្រឹមតែ១៣% ទៅឲ្យក្រុមហ៊ុនវិនិយោគទុនចិនមួយឈ្មោះថា CMC (China Media Capital) ជាមួយដៃគូរ Citic Capital ក្នុងតម្លៃកិច្ចកុងត្រា ៤០០ លានដុល្លារ ។
កិច្ចពិភាក្សាមួយនេះបានធ្វើឡើងអស់រយៈពេល ៦ខែកន្លងមកហើយ ក្នុងគោលបំណងរួមដើម្បីសម្រេចបាននូវមិត្ដភាពជាដៃគូរជំនួញ និងពង្រឹកនូវអត្រាការប្រាក់របស់ CFG ក្នុងវិស័យឧស្សាហកម្មបាល់ទាត់របស់ប្រទេសចិន។ សមាសភាពម្ចាស់ភាគហ៊ុនថ្មីទាំងពីរដែលមានលោក Ruigang Li ជាប្រធាន នឹងត្រូវបានដាក់ចូលក្នុងបញ្ជីជាផ្លូវការ ជាមួយនិងសមាជិកជាច្រើនរូបទៀត។
ដំណើទស្សនៈកិច្ចរបស់ប្រមុខរដ្ឋប្រទេសចិន៖
តាមការពិតទៅ City Football Group (CFG) គឺជាក្រុមហ៊ុនអភិវឌ្ឍនិង វិនិយោគទុនមួយ ដែលស្ថិតក្រោមការដឹកនាំ ជាឯកជនដោយលោក Sheikh Mansour ជាខ្សែស្រឡាយគ្រួសារមហាក្សត្រ Abu Dhabi ។ មិនត្រឹមតែប៉ុណ្ណោះក៏នៅមានរាប់បញ្ចូលទាំងក្លឹប មួយចំនួនផ្សេងទៀត គឺ New York City FC, Melbourne City FC និង សមាគមន៍បាល់ទាត់ Yokohama Marinos របស់ប្រទេសជប៉ុន។ សេចក្ដីសម្រេចមួយនេះ នឹងផ្ដល់ឲ្យក្លឹប Man City ព្រមទាំងដៃគូរដទៃទៀត មានឱកាសពង្រឹងសក្ដានុពលរបស់ខ្លួន ត្រឹមអ្នកគាំទ្រម្នាក់ដែលមានមូលដ្ឋានច្បាស់លាស់ក្នុងទឹកដីអាស៊ីខាងកើត ដែលជាតំបន់មួយពោពេញទៅដោយ ការប្រកួតប្រជែងពីក្លឹប ខ្លាំងៗក្នុងទឹកដីអឺរ៉ុប និងដើម្បីបង្កើតឲ្យមានអ្នកគាំទ្រកាន់តែច្រើន។ ម្យ៉ាងទៀតផងដែរការសម្រេចចិត្ដធ្វើដូច្នេះ ត្រូវបានបញ្ជាក់កាន់តែច្បាស់ក្រោយពីលោក Xi Jinping ជានាយករដ្ឋមន្រ្ដីប្រទេសចិន បានទៅទស្សនៈកិច្ចផ្ទាល់នៅ ក្លឹប Man City កាលពីខែតុលា។ ចំណែកលោក Ruigang Li អ្នកតំណាងក្រុមហ៊ុនទាំងពី នឹងធ្វើបទបង្ហាញផ្ទាល់ពីចំណាប់ គោលដៅពិតប្រកដចំពោះ ការវិនិយោគទុន បន្ទាប់ពីសេចក្ដីសម្រេចជាសមាជិក នឹងធ្វើឡើងជាផ្លូវកា។
គូសបញ្ជាក់ផងដែរថា ទឹកប្រាក់សរុប របស់ក្លឹប Man City ដែលត្រូវបានគេវាយតម្លៃដឹងបន្ទាប់ពីចែករំលែកភាគហ៊ុន ១៣% ទៅ គឺនៅសល់ ៣ ប៊ីលានដុល្លារ ហើយចំណែក ១៣% ត្រូវទទួលបាន ២៦៥លានផោន។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី