ព័ត៌មានអន្តរជាតិ ៖ សួនសត្វមួយ ស្ថិតនៅក្រុងដ៏ធំទីបី Novosibirsk របស់ប្រទេសរុស្ស៊ី គឺ
ជាជម្រកតែមួយគត់ សម្រាប់ពូជសត្វ liliger ដែលជាសត្វកូនកាត់តោ និងខ្លា ខណៈពេល
ដែលឪពុករបស់វា មានអំបូរជាសត្វតោ និងម្តាយរបស់វា មានអំបូរជាសត្វខ្លា-តោ នេះបើ
តាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស huffingtonpos t ដែល
ទើបតែបានចេញផ្សាយ កាលពីម្សិលមិញនេះ។
កូនសត្វ liliger លើកដំបូងបង្អស់ បានចាប់កំណើតកាលពីឆ្នាំមុន ដោយឡែក នាពេល
នេះកូនសត្វ liliger បានចាប់កំណើតមួយផ្សេងទៀត ស្របពេលដែលពួកវា ញី ទាំង
អស់ ហើយអ្វី ដែលជាការសាទ ររបស់សួនសត្វមួយនេះ នោះគឺ ថាពួកគេរីករាយនឹង
ទទួលសមាជិកកូនកាត់ថ្មីមួយនេះ បន្ទាប់ពីវាបានចាប់កំណើត និង មានអាយុបានមួយ
ខែហើយ ។
ដោយឡែក ប្រភពសារព័ត៌មានដដែលបន្ថែមផងដែរថា មេរបស់វាឈ្មោះ Zita កើតនៅ
ក្នុងសួនសត្វមួយនេះ កាលពីឆ្នាំ ២០០៤ និង បា វាឈ្មោះ Sam ជាពូជសត្វតោមកពី
តំបន់អាហ្វ្រិក។ ខាងក្រោមនេះ គឺជារូបភាពមួយចំនួន ស្តីពីពូជសត្វ liliger ដែលជាកូន
កាត់ខ្លា និងតោ ទើបតែចាប់កំណើត ។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាទាំងអស់
គ្នាណា ៖
ដោយ ៖ ពិសី
ប្រភព ៖ huffingtonpost