កាលពីថ្ងៃអាទិត្យ ទី ៩ ធ្នូ កន្លងទៅនេះ កីឡាករឯករបស់របស់ក្លឹប Barcelona គឺកីឡាករ
Lionel Messi បានបំបែកឯតទគ្គកម្មថ្មី និងបានកត់ត្រាហើយនៅក្នុងសៀវភៅ Guinness
World Records ដែលជាកីឡាករបាល់ទាត់ដែលសុតបាល់បញ្ចូលទីបានច្រើនគ្រាប់ជាងគេបំផុត
គឺចំនួន ៨៦គ្រាប់មកទល់ ឆ្នាំ២០១២នេះ។
រូបភាព៖ កីឡាករ Lionel Messi
កីឡាករ អាហ្សង់ទីន វ័យ២៥ឆ្នាំ មួយរូបនេះ បានបំបែបឯតទគ្គកម្មរបស់កីឡាករ Gerd Mueller
ដែលសុតបាល់បញ្ចូលទីបានត្រឹម ៨៥ មកទល់ ឆ្នាំ១៩៧២។
ចំនួនគ្រាប់បាល់របស់ Messi រួមបញ្ចូលទាំង ៧៤គ្រាប់ដែលរូបលោក លេងឲ្យក្លឹប Barcelona
និង១២គ្រាប់ទៀតដែលលេងឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន។ កីឡាករ Messi អាចមានឱកាស
បន្ថែមចំនួនគ្រាប់បាល់របស់រូបលោកបន្ថែមទៀតបាននៅក្នុងកំណត់ត្រា ព្រោះលោកនៅសល់
ការប្រកួត ២ទៀត និងការប្រកួតយកពានរង្វាន់ King's Cup មុនបញ្ចប់ឆ្នាំ២០១២នេះ៕
ដោយ៖ តុលា
ប្រភព៖ Guinness