CamNews

ព័ត៌មានអន្តរជាតិ 

FBI បង្កើនប្រាក់រង្វាន់ ពី ១ លាន ដល់ ៥ លានដុល្លារ ចំពោះករណីបាត់ខ្លួន អតីតសមាជិក FBI ជិត ១០ ឆ្នាំ

ព័ត៌មានអន្តរជាតិ ៖ FBI ប្រកាសជាផ្លូវការ កាលពីថ្ងៃច័ន្ទ ដើមសប្តាហ៍ ម្សិលមិញនេះ អោយដឹងថា​ ខ្លួន បង្កើនប្រាក់រង្វាន់ពី ១ លានដុល្លារ ទៅ ៥ លានដុល្លារ ជូនចំពោះបុគ្គលណាមួយ ដែលផ្តល់នូវព័ត៌មាន លម្អិតឈានទៅដល់ការរកឃើញ អតីតសមាជិក FBI លោក Robert Levinson ដែលបានបាត់ខ្លួនទៅ នោះ ។


សេចក្តីរាយការណ៍ ពីទំព័រ ស៊ីអិនអិន អោយដឹងថា ៖ លោក Levinson បេក្ខភាព ភ្នាក់ងារFBIដែលបាន ចូលនិវត្តន៍នោះ បានបាត់ខ្លួន បន្ទាប់ពីរូបលោកធ្វើដំណើរទៅ   កាន់ កោះ Kish ប្រទេស អ៊ីរ៉ង់ កាលពីអំ ឡុងខែ មីនា ឆ្នាំ​២០០៧ ។ គួរបញ្ជាក់ ថា  FBI  ធ្វើសេចក្តីប្រកាស  បង្កើន  ប្រាក់រង្វាន់លើកនេះ ខណៈ ឈានដល់គម្រប់ខួប ៨ ឆ្នាំ​នៃការបាត់ខ្លួន លោក Levinson ពោលមុនមួយថ្ងៃមុននឹងឈានដល់ថ្ងៃខួប គម្រប់វ័យ ៦៨ ឆ្នាំ ។


សេចក្តីថ្លែងការណ៍ បំភ្លឺអោយដឹងថា លោក Levinson  បានធ្វើដំណើរទៅកាន់កោះ Kish ប្រទេស អ៊ីរ៉ង់ កាលពីថ្ងៃទី ៨ មីនា ឆ្នាំ ២០០៧ បម្រើការ តាំង   នាមអោយ កិច្ចសហប្រតិបត្តិការ ទ្រង់ទា្រយធំ ដោយ ឡែក ទីកន្លែងលាក់ខ្លួនរបស់លោក សុខាមាលភាពរ បស់  លោក ក៏ដូចជា បរិបទជុំវិញឈានដល់ការ បាត់ខ្លួនរបស់លោក នៅតែមិនដឹង រហូទមកទល់បច្ចុប្បន្នភាព ។

រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក លោក Jonh Keryy អះអាងដោយចេញសេចក្តីថ្លែងការណ៍ អោយ ដឹងថា ខ្លូនបានស្នើអោយ អ៊ីរ៉ង ចូលរួមសហការណ៍  ក្នុងការ តាមដានស៊ើបអង្កេត ទាក់ទិននឹងប្រធាន បទ ទីកន្លែងលាក់ខ្លួន លោក Levinson ។ លោក Kerry   អោយដឹងថា " Levinson បានចំណាយពេល ដល់ទៅ ជិត ៣០០០ ថ្ងៃ ចាកឆ្ងាយពីក្រុមមនុស្ស   ជាទី ស្រឡាញ់របស់លោក ។ ពីមួយឆ្នាំ ទៅមួយឆ្នាំ​សមាជិក ក្រុមគ្រួសារ  លោក ទទួល   រងជម្ងឺ  ផ្លូវចិត្តជាខ្លាំង ក្រោយអវត្តមានរូបលោក ជិត ១០ ឆ្នាំទៅ ហើយនោះ ហើយពេលនេះដល់ពេលហើយ ដែលលោកត្រូវត្រលប់មកលំនៅស្ថានវិញ។ " ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ីអិនអិន


Tags: Int news Star news Breking news Hollywood James Bond Sony Hack FBI