ការយល់ដឹងអំពីការវីធីថែទាំសុខភាព ស្របតាមវ័យនីមួយៗ អាចជួយឲ្យស្រ្តីអាចការពារ បញ្ហាដែល
អាចកើតមានឡើង ចំពោះសុខភាពបាន។
ខាងក្រោមនេះជាចំណុចដែរស្រ្តីគួរស្វែងយល់ ដើម្បីដឹងបានថា វ័យរបស់អ្នកប្រឈមនឹងបញ្ហាសុខ
ភាពអ្វីខ្លះ។ ហើយគួរថែទាំសុខភាពដោយវិធីណា?
១. អាយុចាប់ពី ១៨ ដល់ ២៣ឆ្នាំៈ
សុខភាពរាងកាយកំពុងរឹងមាំបំផុត ប៉ុន្តែអ្វីដែលគួរឲ្យយកចិត្តទុកដាក់បំផុតនោះគឺ សុខភាពផ្លូវចិត្ត ដែលត្រូវត្រៀមទទួលការផ្លាស់ប្តូរនៅក្នុងជីវិត ព្រោះអ្នកមិនមែន នៅក្មេងទៀតទេ ដោយអ្នកត្រូវមាន
ទំនួលខុសត្រូវកាន់តែខ្លាំងឡើង ហើយអ្នកត្រូវចាប់ផ្តើម ឈានចូលទៅក្នុងជីវិតនៃការងារ ចាប់ផ្តើម
មានស្នេហា និងខ្លះទៀតចាប់ផ្តើមមានការរួមភេទ។
ជាមួយគ្នានេះដែរ ជំងឺដែលមនុស្សនៅក្នុងវ័យនេះអាចនឹងជួបប្រទះរួមមានៈ ជំងឺខ្លាចធាត់ ជំងឺឆ្លង
តាមការរួមភេទ ដែលនៅក្នុងនោះមានជំងឺរើម មេរោគផ្សិត ក្នុងទ្វារមាស រួមទាំង វីរុសថ្លើមប្រភេទ
C, B, និង HIV និងមានផ្ទៃពោះដោយចៃដន្យ។ ហេតុដូច្នេះហើយអ្នកគួរតែទៅពិនិត្យសុខភាពរាង
កាយទូទៅ សង្កេតខ្លួនឯងឲ្យបានច្បាស់ ប្រសិនបើមានការផ្លាស់ប្តូរណាមួយ។
២. អាយុ ២៤ ដល់ ២៩ឆ្នាំៈ
ជីវិតរបស់អ្នកមិនត្រឹមតែមានមិត្ត និងគូស្នេហ៍ប៉ុណ្ណោះទេ ប៉ុន្តែនៅតាមតួនាទីការងារ ការរៀបចំផែន
ការជីវិត នាពេលអនាគត ដែលអាចធ្វើឲ្យរាងកាយ ដែលធ្លាប់តែរឹងមាំ អាចចុះខ្សោយខ្លះ មានភាព
តានតឹងច្រើន ហើយមានពេលថែខ្លួនកាន់តែតិច។ ជាមួយគ្នានេះដែល អ្នកអាចនឹងប្រឈមមុខនឹង
ជំងឺស្រ្តេស ជំងឺរលាកក្រពះ និងជំងឺប្រកាំងជាដើម។
ដូច្នេះហើយ អ្នកគួរតែទៅពិនិត្យសុខភាពទូទៅ ១ឆ្នាំម្តង ដោយអ្នកត្រូវពិនិត្យ ទៅលើកម្រិតជាត់
ខ្លាញ់នៅក្នុងឈាម ទម្ងន់ខ្លួន ជាតិស្ករនៅក្នុងឈាម មិនឲ្យខ្ពស់ជាងមាត្រដ្ឋាន។ លើសពីនេះ អ្នក
គួរតែពិនិត្យជំងឺកាមរោគ និងពិនិត្យរកមហារីកមាត់ស្បូន ប្រសិនបើអ្នកមានដៃគូរួមភេទ។ ម្យ៉ាងវិញ
ទៀត អ្នកគួរតែពិនិត្យសុដន់ដោយខ្លួនឯង ១ខែម្តង ពេលងូតទឹក និងមុនពេលចូលគេង ព្រមទាំង
ហាត់ប្រាណឲ្យ បានទៀតទាត់ ដើម្បីឲ្យសាច់ដុំ នឹងឆ្អឹងរឹងមាំ រួមទាំងសម្រាកឲ្យបានគ្រប់គ្រាន់ និង
ធ្វើសមាធី ដើម្បីកុំឲ្យមានអាការតានតឹងខ្លាំងពេក។ ជាពិសេស អ្នកត្រូវពិភាក្សាជាមួយគ្រូពេទ្យភ្លាម
ប្រសិនបើមានអ្វីមួយខុសប្រក្រតី។
៣. អាយុ ៣០ឆ្នាំឡើងទៅៈ
អ្នកត្រូវការភាពគង់វង្សទាំងការងារ និងជីវិតគ្រួសារ ធ្វើឲ្យក្តីសង្ឃឹមនៅក្នុងជីវិត កាន់តែខ្ពស់។ ពេល
នោះអ្នកចាប់ផ្តើម ឆាប់ហត់នឿយ មានសភាពតានតឹងខ្លាំងឡើង ក្នុងខណៈនោះ ការដុតបំផ្លាញ
ថាមពលរាងកាយចាប់ផ្តើមថយចុះ ត្រូវប្រយ័ត្នជំងឺដែលទាក់ទងនឹងភាពធាត់។ ហើយជំងឺដែលអ្នក
អាចជួបប្រទះរួមមាន ជំងឺតានតឹង ជំងឺសោកសៅ ជំងឺធាត់ ជំងឺសម្ពាធឈាមខ្ពស់ ជំងឺខ្លាញ់នៅក្នុង
ឈាមជាដើម។
អ្នកគួរតែពិនិត្យសុខភាព១ឆ្នាំម្តង ទោះបីជាមិនធ្លាប់រួមភេទក៏ដោយ ក៏អ្នកគួរតែពិនិត្យ ផ្នែករាងកាយ
ខាងក្នុងរបស់អ្នកដែរ។
អ្នកគួរតែពិនិត្យសុដន់ដោយខ្លួនអ្នកជាប្រចាំ ធ្វើសមាធិ រកកិច្ចការបន្ថូរភាពតានតឹង ហាត់ប្រាណឲ្យ
បានទៀតទាត់ វាស់មើលសម្ពាធឈាម និងជាតិស្ករនៅក្នុងឈាម ជាខ្លាញ់នៅក្នុងឈាម ដើម្បីពិនិត្យ
មើលការប្រឈម មុខនឹងជំងឺផ្សេងៗ។ ជាពិសេសគួរកត់ត្រា ឬ ចងចាំថាអ្នកធ្លាប់ឈឺអ្វីខ្លះ? លេបថ្នាំអ្វី
មានប្រតិកម្មដែលឬទេ? មនុស្សនៅក្នុងគ្រួសារ ធ្លាប់មានប្រវត្តិឈឺអ្វីខ្លះ? ដើម្បីឲ្យគ្រូពេទ្យ វិភាគជំងឺ
អ្នកបានត្រឹមត្រូវ និងកាន់តែច្បាស់។
៤. អាយុ ៤០ឆ្នាំឡើងៈ
ស្រ្តីវ័យ ៤០ឆ្នាំឡើងទៅចាប់ផ្តើមមានបញ្ហាផ្នែកអម៉ូនភេទស្រី ជះឥទ្ធិពលចំពោះខួរក្បាល អារម្មណ៍
ចិត្តគំនិត មានអាការផ្សេងៗកើតឡើង ដែលអាចជះឥទ្ធិពលចំពោះ គុណភាពជីវិតដែលអាការទាំង
នេះ មានដូចជារដូវមិនទៀតទាត់ ពេលខ្លះមកតិច ខ្លះទៀតមកច្រើនពេក ៗ ២ ឬ ៣សប្តាហ៍មកម្តង
ក៏មាន។ លើសពីនេះ គឺមានអាការគេងមិនលក់ ដូចជាពិបាកគេងលក់ ឬភ្ញាក់ញឹកញាប់នៅកណ្តាល
អធ្រាត្រ ឬភ្ញាក់លឿនជាប្រក្រតី ដែលបណ្តាលឲ្យមានអារម្មណ៍ប្រែប្រួល កើតអាការសោកសៅ ឬ
ឆេវឆាវ។ ចំណែកឯអ័រម៉ូនអេស្រ្តូចេន ដែលចុះថយ ធ្វើឲ្យជាលិកាភ្នាសទ្វារមាសស្តើង ភាពយឺតយារ
និងទឹករំអិលមានការថយចុះ ដែលធ្វើឲ្យការរួមភេទមិនរលូន។ក្រៅពីនេះ ភាពតានតឹង អម៉ូនភេទ
អាស្រ្តូចេនចុះ ការផលិតខូលឡាចេណក៏ចុះថយ ធ្វើឲ្យស្បែកស្រ្តីវ័យអស់រដូវ ចាប់ផ្តើមស្តើង មិនតឹង
ណែន និងឆាប់ជ្រីវជ្រួញទៀតផង៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល