បន្ទាយមានជ័យ ៖ នារីខារ៉ាអូខេ នាគទិព្វម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់នៅក្បែគំនរសម្រាម
មួយកន្លែងយ៉ាងអាថ៌កំបាំងក្នុងភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាល
ពីព្រឹកថ្ងៃទី១២ ខែ កក្កដា ឆ្នាំ ២០១៣ ។
នគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា នារីរងគ្រោះ មានឈ្មោះ សុផានី អាយុ ២៦ឆ្នាំ ជាអ្នកបម្រើនៅ
ភោជនី ដ្ឋាន និងខារ៉ាអូខេ នាគទិព្វ ២។ ហើយការស្លាប់របស់នាង ពុំមាននរណាដឹងថា ស្លាប់ដោយ
សារអ្វី ឲ្យប្រាកដនៅ ឡើយទេ ។
បុរសអ្នករត់ម៉ូតូឌុបម្នាក់ បានឲ្យដឹងថា នារីរងគ្រោះបានបាត់ខ្លួនតាំងពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៣
កន្លងទៅ ព្រោះមុនពេលបាត់ខ្លួន នាងបានទៅជួលម៉ូតូស្កូបពីរបស់មិត្តភ័ក្តិឈ្មោះ ភឿក ជិះតែមិនដឹង
ទៅណាទេ ស្រាប់តែ នៅព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៣ វេលាម៉ោង៨ មានបុរសចំណាស់ម្នាក់
ឈ្មោះ បេង គន្ធា អាយុ ៥៦ ឆ្នាំ បានទៅដាក់ទ្រូ នៅប្រឡាយទឹកមួយ ក្នុងភូមិឃុំកើតហេតុខាងលើ
ក៏ប្រទះឃើញសពនារីរងគ្រោះតែម្តង ។
បច្ចុប្បន្នទាំងនគរបាល និងកម្លាំង អ.ហ កំពុងធ្វើការត្រួតពិនិត្យសព និង កន្លែងកើតហេតុ តែពុំទាន់
មានព័ត៌មាន ពិស្តា ជុំវិញការស្លាប់ របស់ស្ត្រីរងគ្រោះនៅឡើយទេ ៕
ដោយ៖ ដើមអម្ពិល
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល