ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ស្កាយ ទើបតែបានចេញផ្សាយកាលពី
ប៉ុន្មានម៉ោងមុននេះ បានគូសបញ្ជាក់អោយដឹងថា ក្មេងស្រីជនជាតិចិន វ័យទើបតែ ៥ ឆ្នាំ
ត្រូវបានរកអោយឃើញថា បានជាប់ក្បាលទៅនឹងចម្រឹងដែក នៃសំណង់អាគារដ៏ខ្ពស់
ពោលគឺ នៅជាន់ទី ២៤ ដែលមានរយៈកំពស់ខ្ពស់ដល់ទៅ ៧០ ម៉ែត្រ។
គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ បានកើតឡើងនៅក្នុងខេត្ត Hubei ប្រទេសចិន
ស្របពេលដែលក្មេងស្រីតូច ត្រូវបានចាក់សោរទុកចោលអោយនៅក្នុងផ្ទះតែម្នាក់ឯង។
យ៉ាងណាមិញ ជាមួយនឹងភាពរពិស នៃកុមារភាព ក្មេងស្រីតូចនោះ ក៏បានភ្លោះចេញ
ទៅខាងក្រៅបង្អួច និងជាប់ក្បាលនៅនឹងចម្រឹងដែកនោះតែម្តង។
អ្វីដែលជាភាពភ្ញាក់ផ្អើល និងរន្ធត់នោះគឺថា គេបានជាប់ក្បាលនៅនឹងចម្រឹងដែកនៃសំ
ណង់អាគារជាន់ទី ២៤ មានកំពស់ដល់ទៅ ៧០ ម៉ែត្រឯណោះ ។ បន្ទាប់ពីបានលឺសម្លេង
ក្មេងយំ អ្នកជិតខាងក៏បានទូរស័ព្ទប្តឹង ក្រុមភ្នាក់ងារសង្គ្រោះបន្ទាន់ពន្លត់អគ្គីភ័យ មួយ
សន្ទុះក្រោយមក ក្រុមជួយសង្គ្រោះបានមកដល់ នឹងចេញយុទ្ធនាការជួយសង្រ្គោះរហូត
ទទួលបានជោគជ័យតែម្តង ខាងក្រោមនេះ ជាវីដេអូតាមដានទស្សនាទាំងអស់គ្នាណា៎ ៖
ចងចាំ ៖ គួរណាយកចិត្តទុកដាក់ខ្ពស់ចំពោះក្មេងតូចៗ ទើបជាការប្រសើរ បើ
សិនជាអាច កុំទុកគេអោយនៅឆ្ងាយពីភ្នែកអោយសោះ ៕
ដោយ ៖ ពិសី
ប្រភព ៖ ស្កាយ