CamNews

ប្លែកៗ 

តារា​កំប្លែង​ម្នាក់​ ត្រូវ​តុលា​ការ​បញ្ជា​ឲ្យ​បង់​ប្រាក់​ជាង​៤​ម៉ឺន​ដុល្លារ ពី​​បទ​​និយាយ​ស្តី

(កាណាដា)៖ តារាកំប្លែងម្នាក់ត្រូវបានតុលាការបញ្ជាឲ្យបង់ប្រាក់រាប់ម៉ឺនដុល្លារទៅឲ្យអ្នកចម្រៀងពិការភាពម្នាក់បន្ទាប់ពីលេងសើចមិនទំនង​ ដែល​គេ​ចាត់​ទុក​ថា​ជា​ទង្វើ​ខុស​សីល​ធម៌។

តុលាការក្រុងកេប៊ិច ប្រទេសកាណាដា បានសម្រេចឲ្យ Mike Ward បង់ប្រាក់ជម្ងឺចិត្ត $42,000 ទៅឲ្យតារាចម្រៀងវ័យក្មេងអាយុ១៩​ឆ្នាំ​ឈ្មោះ Jeremy Gabriel ដែល​ជា​មនុស្ស​ពិការ​ដោយ​ក្នុង​នោះ​ប្រាក់ចំនួន $35,000 ប​ង់ឲ្យ Gabriel និង $7000 ទៀតបង់សម្រាប់ម្តាយតារាចម្រៀងរូបនេះ ព្រោះតែទង្វើនិយាយស្តីលេងសើចខុសសីលធម៌។

តារាកំប្លែង Ward អះអាងថា គាត់មានសិទ្ធិនិយាយលេងសើចហើយក៏មិនចង់ធ្វើឲ្យប៉ះពាល់នរណាដែរតែសម្តីរបស់តារាកំប្លែង Ward ដែល​និយាយ​ថា Gabriel ឈឺ​អាច​នឹង​ស្លាប់ ឬ​ក៏​ថា​គេ​អាក្រក់​នោះត្រូវបាន Gabriel ចាត់ទុកថាជាសម្តីមិនសមរម្យទាល់តែសោះវាធ្វើឲ្យប៉ះពាល់កិត្តិយសនិងហាក់ដូចជាកំពុងគំរាមជីវិត​របស់គាត់ដែលពេលខ្លះខ្លួនគិតចង់ធ្វើអត្តឃាត​ទៀតផង៕


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: international news