ជំងឺស្រែង គឺជាប្រភេទជំងឺស្បែកដ៏សាមញ្ញមួយ ដែលតែងតែកើតនៅលើស្បែកមនុស្ស ជាពិសេស
តាមរយៈការស្លៀកពាក់ ខោអាវជាប់ខ្លួន ផ្អាប់ទុកយូរពេក បង្កឱ្យមានរោគឆ្លងទៅលើស្បែក ដែល
បណ្តាលឱ្យកើតមានជំងឺស្រែង និងមានរោគសញ្ញាជាកន្ទួលរមាស់តូចៗ នៅលើស្បែក។
ដូច្នេះ ថ្ងៃនេះយើងសូមណែនាំជូនលោកអ្នកនូវវិធីងាយៗ បីយ៉ាង អាចជួយឱ្យព្យាបាលកំចាត់ជំងឺ
ស្រែង នៅលើស្បែក បានយ៉ាងឆាប់រហ័ស ដោយធម្មជាតិ។
វិធីទី១៖ សូមយកគ្រាប់ល្ហុង ហាលថ្ងៃឱ្យស្ងួតរយៈបេល ៤ ទៅ ៥ម៉ោង បន្ទាប់មក យកវាមកកិន
ឱ្យម៉្ឋដ លាយជាមួយនឹងទឹកបន្តិច កូរចូលគ្នាឱ្យសព្វ លាបនៅលើស្បែក កន្លែងកើតស្រែង ២ ទៅ
៣ដង ក្នុង ១ថ្ងៃ ជាការស្រេច។
វិធីទី២៖ សូមយកគ្រាប់ម៉ូតាត ១ស្លាបព្រាកាហ្វេ កិនឱ្យម៉ដ្ឋ លាយជាមួយនឹងទឹកបន្តិច កូរចូល
គ្នាឱ្យសព្វ បន្ទាប់មក លាបនៅលើស្បែកកន្លែងកើតស្រែង ទុករយៈពេល៦០នាទី រួចលាងសម្អាត
ជាមួយនឹងទឹកក្តៅឧណ្ឌៗ ចេញជាការស្រេច។
វិធីទី៣៖ សូមយកស្លឹកដើមដង្កៀបក្តាម កិនឱ្យម៉ដ្ឋ ត្រងយកទឹកឱ្យបាន ២ ស្លាបព្រាកាហ្វេ រួច
លាបនៅកន្លែងកើតស្រែង ដោយប្រើក្រណាត់ ជ្រលក់ជូតនៅលើស្បែក៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda