CamNews

ព័ត៌មានអន្តរជាតិ 

រកឃើញលលាដ៏ក្បាលឆ្មាយក្ស រស់នៅតាំងពីដើមឆ្នាំ ១៩០០ ខ្លាំងជាងសត្វឆ្កែ ទៅទៀត

ព័ត៌មានអន្តរជាតិ ៖ រកឃើញលលាដ៏ក្បាលឆ្មាយក្ស របស់កាណាដា  ដែលមានជីវិតរស់នៅ
កាលពីដើមឆ្នាំ ១៩០០ នៅចក្រភពអង់គ្លេស ដែលវាធំជាងឆ្មាធម្មតា ដល់ទៅ ២ ដងឯណោះ
នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន  ដែលបានចេញផ្សាយដោយទីភ្នាក់ងារបរទេស
ស្កាយ កាលពីពេលកន្លងទៅនេះ ។


     លលាដ៏ក្បាលឆ្មា ប្រភេទនេះ តាំងតម្កល់នៅសារមន្ទីរជាតិអង់គ្លេស Bristol Museum

លើសពីនេះ  ប្រភពសារព័ត៌មានដដែល  បានគូសបញ្ជាក់ថា  ឆ្មាយក្សកាណាដា ប្រភេទនេះ
ត្រូវបានគេកំណត់ឈ្មោះថា Canadian Lynx  ។ វាគឺជាប្រភេទឆ្មាព្រៃដ៏ម៉្យាង  ដែលមានទំហំ
ធំជាងឆ្មាធម្មតា ដល់ទៅ ២ ដងឯណោះ ។ មិនត្រឹមទែប៉ុណ្ណោះ ប្រភពសារព័ត៌មានដដែលក៏
បានដកស្រង់ព័ត៌មានឯកសារ ដែលបានបញ្ជាក់អោយដឹងថាឆ្មាប្រភេទនេះបានវាយប្រហារ
សម្លាប់ឆ្កែ ដល់ទៅ ២ ក្បាល កាលពីអំឡុងឆ្នាំ ១៩០៣។


                                       រូបសំណាកគំរូ ឆ្មា Canadian Lynx សប្បនិម្មិត

ដោយឡែក បន្ទាប់ពីបានរកឃើញនូវលលាដ៍ក្បាលឆ្មាយក្សប្រភេទនេះ  គេក៏បានយកវាទៅ
រក្សាទុកនូវឯសារៈមន្ទីរជាតិ Bristol Museum ក្នុងប្រទេសអង់គ្លេស៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ


Tags: international news strange news unbelievable news pic