មិនគួរអោយជឿ ៖ ជាការពិត កងរង្វិលធំៗ ត្រូវបានបំពាក់ឡើងដោយដើរដោយថាមពលអគ្គី
សនី ដើម្បីជាការកំសាន្ត ដល់ពពួកក្រុមមនុស្ស ដោយនៅក្នុងនោះ កន្រ្តក់អង្គុយត្រូវបានធ្វើ
ឡើងយ៉ាងម៉ត់ចត់ មានបិទទ្វារត្រឹមត្រូវ ដើម្បីការពារសុខសុវត្ថិភាពដល់អ្នកមកកំសាន្ត។
ដោយឡែក នាពេលនេះ បើយើងងាកក្រឡេកទៅមើលប្រទេសឥណ្ឌាឯណោះវិញ គេឃើញ
មានការតំឡើង ក៏ដូចជាបំពាក់នូវកងរង្វិលនេះ ដែលមើលទៅញញើតនឹងលេងខ្លាំងណាស់
ស្របពេលដែលវា ត្រូវបានដើរដោយកម្លាំងមនុស្ស ខណៈអ្នកជិះកំសាន្ត ហ៊ានប្រឈមនឹង
គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ស្របពេលដែលមិនមានកន្រ្តក់
អង្គុយអោយបានត្រឹមត្រូវ និងការពារសុខសុវត្ថិភាព ១០០ % នោះទេ។ ជ្រាបកាន់តែច្បាស់
តាមដានទស្សនាវីដេអូដែលមាននៅខាងក្រោមនេះបន្តិចទៅ ៖
ប្រការគួរចងចាំ ៖ សុវត្តិភាពជាចំបង គួរណាកុំយកការកំសាន្ត មកប្រឈមនឹងហានិ
ភ័យខ្ពស់ ដែលអាចបណ្តាលអោយមានគ្រោះថ្នាក់ជាយថាហេតុ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ Odd