ព័ត៌មានកីឡា៖ តើនេះ ពិតជារឿងមួយគួរឲ្យភ្នាក់ផ្អើលខ្លាំងណាស់មែនទេ ដែលពាក្យសម្ដីរបស់ Floyd មានឥទ្ធិពល អាចអូសទាញទឹកចិត្ដកីឡាករម្នាក់ដែលបានចូលនិវត្ដអស់រយៈពេលជាច្រើឆ្នាំ ហើយនោះវិលត្រលប់មកប្រកួតជាកីឡាករវិញនោះ ។
ប្រភពព័ត៌មានមួយ បានឲ្យដឹងថា អតីតកីឡាករប្រដាល់គឺឡូធ្ងន់ ឈ្មោះ Oscar de la Hoya ដែលបានចូលនិវត្ដអស់រយៈពេលជាង ៨ ឆ្នាំ ហើយក៏បង្កើតអាជីពថ្មីសម្រាប់ដំណើរជីវិតផងដែរនោះ ក៏ស្រាប់តែមានបំណងចង់វិលត្រលប់ មកកាន់វិស័យជាអ្នកប្រដាល់ទៅវិញ ក្រោយពីទទួលបានដំណឹងថា Floyd មានចិត្ដចង់ប្រកួតជាមួយ កីឡាករម្ដងទៀត ជាឱកាសចុងក្រោយមុនពេល ចូលនិវត្ដន៍ទាំអស់គ្នា។
ពាក្យសម្ដីអះអាងចេញពីមាត់កីឡាករ បានបញ្ជាក់យ៉ាងច្បាស់ថា" ខ្ញុំពិតជាមាន អារម្មណ៍ភ្លឺច្បាស់ល្អណាស់ ដូចជាកំពុងតែមានអាយុ ៣៦ ឆ្នាំអ៊ីចឹង ព្រោះពេលនេះគាត់មានអាយុ ៤២ ឆ្នាំទៅហើយ។ ហើយដំណឹងនេះ ពិតជាធ្វើឲ្យគាត់ភ្ញាក់ផ្អើលផងដែរ ដែលមានកីឡាករជាច្រើនកំពុងតែមានចង់ប្រកួតជាមួយ គេប៉ុន្ដែគេបែជាមកចង់ប្រកួតជាមួយខ្ញុំទៅវិញ។
Oscar de la Hoya កំពុងតែមានចិត្ដរារែកជាខ្លាំង គួរត្រូវសម្រេចចិត្ដយ៉ាងណា សម្រាប់ឱកាសមួយនេះ ខណៈដែលកន្លងមកគាត់ធ្លាប់និយាយថា គាត់នឹងមិនវិលត្រលប់ទៅប្រកួតជាមួយ Floyd វិញឡើយ បើទោះជាស្ថិតក្នុងដំណាក់ណាក៏ដោយ ប៉ុន្ដែខណៈពេលនេះ គាត់បែជាបកពាក្យសម្ដីរបស់ខ្លួនទៅវិញ ថានឹងមានសង្ឃឹម ៥០ ភាគរយថានឹងវិលទៅប្រកួតជាមួយនឹង Floyd ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ http://nation.com.pk/