ព័ត៌មានអន្តរជាតិ ៖ ជាការពិត បុរសម្នាក់ មានឈ្មោះថា Luke Junior ស្ថិតក្នុងឈុតសម្លៀក
បំពាក់ Superman បានចេញមករកយុត្តិធម៌ពិតៗបន្ទាប់ពីចាប់បានចោរលួចឥវ៉ាន់ក្នុងហាង
មួយកន្លែង វ័យ ៣៨ ឆ្នាំ និង បានប្រគល់ជូនទៅកាន់មន្រ្តីប៉ូលីស នេះបើយោងតាមការដក
ស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ដឹមីរ័រ ។
គួរបញ្ជាក់ផងដែរថា លោក Luke Junior មានវ័យ ២៤ ឆ្នាំ មិនមែនជា Superman អ្វីអោយ
ពិតប្រាកដនោះទេ ដោយលោកគ្រាន់តែស្ថិតនៅក្នុងឈុតសម្លៀកបំពាក់មួយនេះនាឧកាស
ចូលរួមកម្មវិធីសប្បុរសធម៌ជាតិតែប៉ុណ្ណោះ ហើយករណីខាងលើនេះ វាអាចកើតឡើងបាន
នៅពេលដែលគាត់បានលឺសម្រែកស្រែក របស់ម្ចាស់ហាង ដែលបានដេញពីក្រោយបុរស
ម្នាក់ថា ឈប់ ឈប់ រំពេចនោះ ខ្ញុំបាទក៏បានស្ទុះទៅចាប់គេចាប់តែម្តង ខណៈពេលដែល
កំពុងតែថតរូបលេងជាមួយនឹងក្រុមក្មេងតូចៗ ។
គួររំឭកផងដែរថា លោក Junior ក៏ជាមន្រ្តីប៉ូលីសម្នាក់ផងដែរ តែលោកមិនស្ថិតនៅក្នុងឯក
សណ្ឋានប៉ូលីសនោះទេ ខណៈលោកមិនស្ថិតនៅក្នុងម៉ោងការងារ។ បន្ទាប់ពីតាមចាប់ជាប់
ចោរលួចឥវ៉ាន់ក្នុងហាងមួយនេះ លោក Junior ក៏បានប្រគល់គេ ទៅអោយសមត្តកិច្ចដើម្បី យកទៅផ្តន្ទាទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ ប្រទេសអង់គ្លេស៕
ដោយ ៖ ពិសី
ប្រភព ៖ ដឹមីរ័រ