CamNews

យល់ដឹង 

ប្រទេសសង្ហិបុរីជាប់ឈ្មោះជាប្រទេសល្អបំផុត ក្នុងការជួយលើក ស្ទួយ និងការពារសិទ្ធិមាតា និងកុមារ

ប្រទេសសង្ហិបុរី៖ ២ឆ្នាំ ជាប់គ្នាហើយ ប្រទេសសង្ហិបុរី ត្រូវបានគេដាក់ឈ្មោះថា ជាកន្លែង
ដែលល្អបំផុតនៅក្នុងទ្វីបអាស៊ីសម្រាប់ស្រី្តជាម្តាយ ក្នុងការជួយសង្គ្រោះកុមារ នេះបើយោង
តាម អង្គការក្រៅរដ្ឋាភិបាលមួយ ដែលការពារ និងលើកស្ទួយសិទ្ធិកុមារ បាននិយាយ។

ប្រទេសសង្ហិបុរី   បានជាប់ចំណាត់ថ្នាក់ទី  ១៥ នាំមុខ   ប្រទេសអាស៊ានទាំងអស់  រួមមាន
ប្រទេសជប៉ុន  ជាប់ចំណាត់ថ្នាក់ទី៣២  កូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់ទី៣០  និង ម៉ាឡេស៊ី
ជាប់ចំណាត់ថ្នាក់ទី ៦៨។

ប្រទេសសង្ហិបុរីក៏បាននាំមុខប្រទេសញូវសេឡែន ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ប៉ុន្តែ
តាមពីក្រោយ (ចាញ់) ប្រទេសអូស្រ្តាលី ជាប់ចំណាត់ថ្នាក់លេខ៦។

លេខរៀងនេះ គឺជាផ្នែកមួយនៃរដ្ឋជាភ្នាក់ងារជួយលើកស្ទួយសិទ្ធិ  និងការពារកុមារ ប្រចាំ
ប្រទេសនិមួយ ដែលត្រូវបានធ្វើរបាយការណ៍ដោយអង្គការមាតាពិភពលោក (World Mother)។
នេះ គឺជាលើកទី១៥ ហើយ   ដែលបានប្រៀបធៀបប្រទេសចំនួន  ១៧៨ប្រទេស នៅលើ
ពិភពលោក ដែលមានប្រទេសមួយចំនួនបានទទួលជោគជ័យ និងមួយចំនួនបរាជ័យ ចំពោះ
ការលើកស្ទួយ ការពារសិទ្ធិមាតា និងសិទ្ធិកុមារ។

សរុបមក ប្រទេសហ្វាំងឡង់ ជាប់ចំណាត់ថ្នាក់ ២ដង រយៈពេល ២ឆ្នាំ ជាប្រទេសដ៏ល្អបំផុត
ចំពោះការលើកស្ទួយសិទ្ធិស្រ្តីជាមាតា និងកុមារ និង បន្ទាប់មកប្រទេសសូម៉ាលី។

ឆ្លងកាត់ប្រទេសតំបន់អាស៊ីអាគ្នេយ៍  ប្រទេសភូមា  គឺជាតំបន់ដ៏អាក្រក់បំផុត ដែលមិនបាន
ជួយការពារសិទ្ធិមាតា និងកុមារ ខណៈដែលប្រទេសហ្វីលីពីនបានជាប់ចំណាត់ថ្នាក់ទី១០៦
និងប្រទេសឥណ្ឌូនេស៊ី ឆ្នាំមុន ជាប់លេខទី១០៥ ចំណែកឆ្នាំបានដើរថយក្រោយ ជាប់លេខ
ទី ១១៣។

ចំណែកប្រទេសថៃ បានផ្លាស់ប្តូរឡើង៨លេខ ជាប់លេខរៀងទី ៧២ វៀតណាតលេេខ៩៣
ឡាវលេខ១២៩ និង ប្រទេសកម្ពុជា ជាប់លេខ ១៣២៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖  channelnewsasia
 


Tags: knowledge Singapore best place in Asia to be a mother