ស្ទើរតែមិនគួរអោយជឿ ៖ ដូចដែលបានដឹងស្រាប់ហើយថា ជារឿយៗតែងតែមានចម្ងល់ ចោទសួរ គ្នាថាតើ លើលោកយើងនេះ ពិតជាមានហាងលក់ សាច់មនុស្ស ពិតប្រាកដមែន ឬក៏យ៉ាងណា ? តាមពិត គ្មានហាងលក់ សាច់មនុស្ស នោះទេ ពីព្រោះថា វាគឺជារបរអាជីវកម្ម ខុសច្បាប់ ខណៈរដ្ឋា ភិបាល មកពីគ្រប់បណ្តាប្រទេស ទាំងអស់មកពីជុំវិញពិភពលោក ធ្វើការហាមឃាត់ ។ បើមានមែន ប្រាកដណាស់ មានតែនៅក្នុងខ្សែភាពយន្ត តែប៉ុណ្ណោះ ខណៈវាគ្រាន់តែជាការប្រឌិត ឡើងតែ ប៉ុណ្ណោះ ។ ផ្ទុយទៅវិញ នៅឯប្រទេសថៃ ឯណោះវិញ ហាងមួយកន្លែង និយាយពីថា ពិតជាទទួល បានការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងវត្តមាន តាំងលក់ សាច់មនុស្ស ។ បើយើង មើលអោយជាក់ វាមិនមែនជា សាច់មនុស្សនោះទេ តែតាមពិតទៅ វាគឺជា នំប៉័ងនោះទេ គ្រាន់តែថា ដើម្បីទាក់ទាញ ចំណាប់អារម្មណ៍ បណ្តានំប៉័ងទាំងនោះ ត្រូវបានអ្នកដុតនំ តុបតែងវាជាពិសេស រៀបចំ ប្រៀបបានទៅនឹង សាច់មនុស្សពិត ។ តើលោកអ្នក ហ៊ានទទួលយកបទពិសោធន៍ជីវិត នៃ រសជាតិថ្មី របស់នំប៉័ងប្រភេទនេះ ដែរឬទេ ??
បន្ថែមពីលើនេះ យោងតាមសេចក្តីរាយការណ៍ អោយដឹងថា ហាងខាងលើនេះ មានឈ្មោះថា The ‘Human Butcher’ Shop ខណៈមានលោក Kittiwat Unarrom គឺជាម្ចាស់ហាង និងជាអ្នកដុតនំ ដោយផ្ទាល់ ស្របពេលដែលគាត់ គឺជាអ្នកជំនាញម្នាក់ ក្រោយពីបានសិក្សា ជំនាញ សិល្បៈចម្លាក់ ក៏ដូចជា គំនូរ ។ ចុចទីនេះ ដើម្បីចូលទៅកាន់ គណនី ទំព័រ ហ្វេសប៊ុក របស់គាត់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ omgne