CamNews

សុខភាព 

ក្មេងស្រីជំទង់ងាយប្រឈមមុខ ជម្ងឺលើសឈាមជាងក្មេងប្រុស


យល់ដឹង៖ តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ដពេលថ្មីៗនេះ បានបង្ហាញថា ក្មេងស្រីវ័យ
ជំទង់ដែលចូលចិត្តប្រើបា្រស់ថ្នាំពេទ្យ ពេលដែលនាងមានជម្ងឺឈឺតិចតួច គឺងាយបណ្ដាល
អោយពួកគេប្រឈមមុខនឹងជម្ងឺលើសឈាមណាស់។


តាមការបង្ហាញពីលោកគ្រូពេទ្យផ្នែកឈាមនៃប្រទេស អូស្រ្ដាលីបានអោយដឹងថាក្មេងជំទង់
ដែលចូលចិត្តលេបថ្នាំពេទ្យ ពេលដែលគេមានអាការៈឈឺតិចតួច ដូចជា គ្រុនរងារ ឈឺក្បាល ឬពេលខ្លះគេប្រើថាំ្នពេទ្យដើម្បីបន្សាបជាតិស្រវឹង នោះពួកគេ នឹងងាយរងជម្ងឹលើសឈាម
ណាស់ ខណៈពេលដែលពួកគេមានវ័យចំណាស់បន្ដិច។​


លោកវេជ្ជបណ្ឌិត Chi Le-Ha គ្រូពេទ្យដែលបានបញ្ចប់ការសិក្សាផ្នែកបេះដូង (Journal of
Preventative Cardiology) មកពីតំបន់អឺរ៉ុបបានអោយដឹងថា ក្មេងស្រីងាយប្រឈមមុខនឹង
ជម្ងឺលើសឈាមបែបនេះ ព្រោះនៅពេលដែលគេចាស់ទៅ បេះដូងគេមានភាពខ្សោយដែល
បណ្ដាលអោយថ្នំាពេទ្យ ដែលគេប្រើប្រាស់ច្រើនកាលនៅវ័យជំទង់ អាចវាយប្រហារដល់បេះ
ដូងរបស់គេ។



លោកបានបញ្ចាក់ទៀតថា ការប្រើប្រាស់ថាំ្នពេទ្យច្រើននៅវ័យជំទង់របស់ក្មេងជំទង់ ក៏អាច
បណ្ដាលអោយមានជម្ងឺមួយចំនួនទៀតផងដែរ។ ជម្ងឺទាំងនោះរួមមាន គាំងបេះដូង ក្រិនថ្លើម
និងជម្ងឺខ្សោយក្រលានជាដើម។ លោកគ្រូពេទ្យដដែលបាននិយាយថា នៅពេលមានអាការៈ
ឈឺតិចតួច ក្មេងស្រីទាំងអស់ពុំគួរប្រើប្រាស់ថ្នាំពេទ្យច្រើនពេកទេ ពោលគេអាចធ្វើការហាត់
ប្រាណទើបជាវិធីល្អ៕


ដោយ៖​​ សារិន
ប្រភព៖ dailymail




Tags: lifestye healt blood pressure risk for girl