មនុស្សរាប់ពាន់នាក់ដែលគ្មានផ្ទះសំបែងនៅឯក្រុង Manila (Philippines) បាន
ធ្វើអោយវាលខ្មោចក្លាយទៅជាផ្ទះរបស់ខ្លួន។
នៅពេលទៅដល់តំបន់វាលកប់ខ្មោចនៅក្នុងក្រុង Manila អ្នកប្រាកដជាភ្ញាក់ផ្អើល
ខណៈដែលបានឃើញស្ថានភាពមនុស្សប្រមាណជា ១០.០០០នាក់រស់នៅជាមួយ
ខ្មោច។ អ្វីៗទាំងអស់ត្រូវបានដាក់លក់នៅលើផ្នូរខ្មោចដូចនៅទីផ្សារធម្មតា មនុស្ស
រស់នៅជាមួយសាកសពក្រោមដំបូលផ្ទះតែមួយ។ ចំណែកជញ្ជាំងខ្ពស់ៗត្រូវបាន
គេដាក់ជណ្ដើរដើម្បីងាយស្រួលឡើងចុះ។
មនុស្សស្ទើរតែទាំងអស់នៅទីនេះគឺរស់នៅដោយពឹងទៅលើការងារដែលទាក់ទឹន
នឹងខ្មោច។ បុរសដែលមានកម្លាំងរឹងមាំនឹងធ្វើជាអ្នកលីសែងក្ដារមឈូសនៅពេល
មានបុណ្យសពម្ដងៗ។ រីឯស្ដ្រីវិញ មានការងារជាអ្នកសំអាត និងរក្សាផ្នូរខ្មោច ខណៈដែលក្មេងៗដើររើសអេតចាយនៅក្នុងតំបន់ផ្នូរខ្មោចនេះ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT