CamNews

យល់ដឹង 

រូបមន្តកំពូល ៤យ៉ាង ជួយឱ្យធ្មេញ សភ្លឺ រលោង បានឆាប់រហ័ស

តើអ្នកមានការបារម្ភពី សុខភាពមាត់ធ្មេញរបស់អ្នកមែនដែរឬទេ? ធ្មេញសស្អាត ភ្លឺរលោង និង
គ្មានក្លិន គឺជាអ្វីដែលអ្នកចង់បានមែនទេ? តើអ្នកមានវិធីណាដើម្បី សំអាតធ្មេញរបស់អ្នកឱ្យស
ភ្លឺរលោងដែរឬទេ? ខាងក្រោមនេះ គឺជាវិធី២យ៉ាង អាចជួយឱ្យធ្មេញរបស់អ្នកសភ្លឺរលោង និង
គ្មានក្លិន និង មានសុខភាពល្អ បានឆាប់រហ័ស។

១/ ផ្លាស់ប្តូរប្រភេទថ្នំាដុសធ្មេញ៖ ធ្មេញសស្អាត  ភ្លឺរលោងគឺ  អាចបណ្តាលមកពី  ការប្រើ
ប្រាស់ថ្នាំដុសធ្មេញ មិនមានគុណភាពខ្ពស់  (ផលិតផលក្លែងក្លាយ) គ្រាន់តែ  អាចប្រើសំអាត
ធ្មេញបាន ប៉ុន្តែ  មិនមានប្រសិទ្ធិខ្ពស់  ធ្វើឱ្យធ្មេញសភ្លឺរលោង និង មានសុខភាពមាត់ធ្មេញល្អ 
ដូចជា ផលិតផលពិត។ ដូច្នេះ សូមសាកល្បង ផ្លាស់ប្តូរថ្នាំដុសធ្មេញ ធ្វើឱ្យធ្មេញភ្លឺរលោងនិង
គ្មានក្លិន ដោយជ្រើសរើសយក ផលិតផលពិត មកប្រើប្រាស់ទាំងអស់ ដើម្បីឱ្យធ្មេញអ្នកមាន
សុខភាពល្អ រឹងមាំ សភ្លឺរលោង និង មានភាពជឿជាក់។

២/ សូមសាកល្បងប្រើ Whitestrips គឺជាឧបករណ៍ថែរក្សា និង ការពារធ្មេញឱ្យ សភ្លឺ រលោង
បានឆាប់រហ័ស។ ពេទ្យធ្មេញជំនាញបាន  ណែនាំឱ្យប្រើប្រាស់ឧបរណ៍នេះ យ៉ាងតិចណាស់
ឱ្យបានរយៈពេល៦ម៉ោង បន្ទាប់ពី ដុសសំអាតធ្មេញទុកឱ្យធ្មេញស្ងួត ទើបពាក់ឧបករណ៍នេះ 
ចូលធ្មេញ របស់អ្នក។ ចំណាំ៖ សូមបញ្ជាក់ថា ឧបករណ៍ Whitestrips នេះ  អាចរកទិញបាន
នៅតាមផ្សារទំនើប។

៣/ ជ្រលក់ក្រណាត់ស្អាតចូលទៅក្នុងទឹកសំរាប់សំអាតធ្មេញhydrogen peroxide បន្ទាប់មក
យកក្រណាត់នោះ មកជូតពីលើធ្មេញរបស់អ្នក ដុសខាត់វាចុះលើឱ្យសព្វ។ ធ្វើបែបនេះ អាច
ជួយឱ្យធ្មេញរបស់អ្នក  សភ្លឺរលោង និង គ្មានស្នាមខ្មៅជាប់ធ្មេញ។ ចំណំា៖ សូមទឹកសំអាត
ធ្មេញ hydrogen peroxide អាចរកទិញបាននៅតាមផ្សារទំនើប។

៤/ ក្រោយពេលទទួលទានអាហារ   រួចរាល់ហើយ  ត្រូវដុសសំអាតធ្មេញ  របស់អ្នកឱ្យបាន
ស្អាតជានិច្ច គ្រប់ពេលវេលា  គ្រប់ទីកន្លែង។ ទោះបីជា អ្នកកំពុងតែ   ទទួលទានអាហារនៅ
កន្លែងធ្វើការ ឬ   កន្លែងផ្សេងៗ  ទៀត ក៏ដោយ អ្នកគួររក្សាទុកច្រាស់ដុស និង ថ្នាំដុសធ្មេញ
នៅជាប់នឹងខ្លួន។ ធ្វើដូចនេះ អ្នកនឹងទទួលបាននូវធ្មេញដ៏ស ភ្លឺរលោង ស្រស់ស្អាត៕


ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ health


Tags: knowledge how to get whitening teeth fast