សេអូល ៖ ក្រុមបាតុករជាង ២០០,០០០ នាក់ ដែលជាអ្នកបើកបររថយន្ត Taxi
បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅកណ្តាលក្រុង សេអូល ដើម្បីតវ៉ាប្រឆាំង អោយ
មានការតំលើងប្រាក់ខែនិង បន្ថយថ្លៃប្រេងឥន្ទនះ។
នៅក្នុងហ្វូងបាតុកម្មទាំងអស់មានចំនួនអ្នកចូលរួមដល់ទៅ ២០០,០០០ នាក់ ក្នុងចំណោម
អ្នកបើកបររថយន្ត Taxi ទូទាំងប្រទេសទាំងអស់ចំនួន ២៥៥,៥០០ នាក់ ។ បើយោងតាម
សម្តីរបស់ មន្រ្តីម្នាក់មកពីក្រសួងសាធារណៈការ និង ដឹកជញ្ជូន បានអោយដឹងថា ៖ ទោះ
បីជាមានអំពើបាតុកម្មបែបនេះក្តី ក៏ទីក្រុងសេអូលនៅមានប្រព័ន្ធគមនាគមន៏ផ្សេងទៀត
នៅតែចរាចរណ៏ទូទាំងទីក្រុង ដូចជា រថភ្លើងក្រោមដីជាដើម។
ពួកយើងមិនបានគិតថា ការបាតុកម្មទាក់ទិនទៅនឹងវិបត្តិគមនាគមន៏មួយនេះ អាចចោទ
ជាបញ្ហានោះទេ ក៏ដោយសារតែវាមិនមែនជាប្រព័ន្ធគមនាគមន៏ដ៏សំខាន់ណាស់ណានោះ
ទេ នេះជាសម្តីរបស់មន្រ្តីនៃក្រសួងសាធារណៈការ និងដឹកជញ្ជូន តែពួកយើងនិងដោះ
ស្រាយបញ្ហា ដែលមានចំពោះមុខ។
ក្រុមបាតុករជាង ២០០,០០០ នាក់ប្រមូលផ្តុំកណ្តាលទីក្រុង សេអូល
ទន្ទឹមនិងពេលនេះដែរ បើយោងតាមសម្តីរបស់ប្រធាន សមាគមនៃអ្នកបើកបររថយន្ត Taxi
បានអោយដឹងថា ៖ ក្រុមបាតុករទាំងអស់និងនៅតែបន្តការប្រមូលផ្តុំគ្នា ចំកណ្តាលទីក្រុង
សេអូល ប្រសិនណាបើគ្មានដំណោះស្រាយសមស្របណាមួយ ។ ប្រធាននៃសមាគមរូប
នេះ ក៏បានបញ្ជាក់នៅក្នុងការសេចក្តីថ្លែងការណ៍ ផងដែរថា ៖ កំហឹងនៃក្រុមបាតុករ ដែល
ជាអ្នកបើកបររថយន្ត Taxi ទាំងអស់បានផ្ទុះឡើង កាលពីថ្ងៃ ២០ មិថុនា ម្សិលម្សិញនេះ។
ក្រុមបាតុករតវ៉ា អោយមានការតំលើងប្រាប់ខែ និងបន្ថយថ្លៃប្រេងឥន្ទនះ
នៅក្នងសេចក្តីថ្លែងការណ៍នោះ បាននិយាយ និងបញ្ជាក់អំពើ ចំនួននៃផលិតផលក្នុងស្រុក
សរុប បានកើនឡើងជាង ៥០% នាអំឡុងពេល ៤ ឆ្នាំចុងក្រោយនេះ ។ ហើយពួកគេបាន
ស្នើសុំរាល់បណ្តាអ្នកផ្គត់ផ្គងប្រេងឥន្ទនះ អោយគិតគូរ ដល់ជីវភាពរស់នៅរបស់ប្រជាជន
ក៏ដូចជា អ្នកបើករថយន្ត Taxi ដោយធ្វើការកាត់បន្ថយបា្រក់ចំណេញ តាមរយៈការបន្ថយ
ថ្លៃនៃប្រេងឥន្ទនះ។
ប្រធានសមាគមរូបនេះ ក៏បញ្ជាក់ជាចុងក្រោយថា ទាំងអស់នេះវាគឺជា ឧសានវាទរបស់ពួក
យើងទាំងអស់គ្នា ដើម្បីភាពរស់រានមានជីវិតតទៅថ្ងៃមុខ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ thenational