ព័ត៌មានអន្តរជាតិ ៖ នារីម្នាក់ប្រឈមនឹងការចាប់ឃាត់ខ្លួន បន្ទាប់ពីមានការចោទប្រកាន់
ពីបទខាំអវយវៈភេទ (លិង្គ) របស់ស្វាមីរបស់ខ្លួន ខណៈគាត់បដិសេធក្នុងការបើកសង្គ្រាម
សឹករួមគ្នា (ឡើងគ្រែ) នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌
មានប្លែកបរទេស huffingtonpost ដែលទើបតែបានចេញផ្សាយកាលពីថ្ងៃទី ២០ កន្លងទៅ
នេះ។
គួរបញ្ជាក់ផងដែរថា នារីវ័យក្មេង ដែលជាជនជាប់ចោទរូបនោះ មានឈ្មោះថា Krystle
Harrison វ័យ ១៩ ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។ ដោយឡែក បើ
តាមប្រភពសារព័ត៌មាន ដដែលបន្ថែមថា ក៏មានការប្រើអំពើហឹង្សាបន្តិចបន្តួចរហូតដល់
ថ្នាក់ឈានទៅដល់ការខាំអវយវៈភេទ បន្ទាប់ពីមានការបដិសេធ ពីសំណាក់ស្វាមីរបស់
ខ្លួន។
ដោយឡែក បើនិយាយពីជនរងគ្រោះ ដែលត្រូវជាស្វាមីជនជាប់ចោទវិញ ត្រូវបានបញ្ជូន
ទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសម្រាកព្យាបាលនូវរបួសរបស់ខ្លួន៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ huffingtonpost